ហ្វេសប៊ុក៖ ពិតណាស់ បន្ទាប់ពីការរង់ចាំជាច្រើនខែមកនេះ ទីបំផុតពិធីករ និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ ជិតបានឃើញមុខទាយាទទី ២ ហើយ ដែលនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ភរិយារបស់លោក កំពុងតែត្រៀមសម្រាលកូនស្រី ដែលបានដាក់ឈ្មោះថា Jasmine ហើយ ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោកបានបង្ហោះរូបភាពនៅមន្ទីរពេទ្យ និងបានិយាយថា៖ “ឆ្នាំនេះ ខ្ញុំបាទ និង គ្រួសារសូមសង្ក្រាន្ត hospital ហើយ ត្រៀមស្វាគមន៍ទទួល កូនម្លិះ (jasmine) មកកាន់ចក្រវាលដ៏ស្រស់បំព្រង អ្នកបានផុសរូបដើរលេង អាណិតអាសូរអ្នកអត់បានដើរផង សូមសុខសុវត្ថិភាពរាល់ការធ្វើដំណើរសំរាប់អ៊ំពូមីង” ។
ចំពោះដំណឹងមួយនេះផងដែរ ក៏មានមហាជនជាច្រើន និងបណ្តាអ្នកគាំទ្ររូបលោក និងបណ្តាមិត្តភក្តិក្នុងរង្វង់សិល្បៈជាច្រើន កំពុងតែចូលរួមសម្តែងនូវការអបអរសាទរចំពោះលោក និងជូនពរឲ្យភរិយារបស់លោកសម្រាលមានសុវត្ថិភាពទាំងម្តាយ និងកូនផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។