សប្បាយដល់ហើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនប្រកាន់ខ្លួន ធ្វើជាមនុស្សសាមញ្ញចុះទៅលេងប៉ាតម្សៅ ជាមួយអ្នកក្នុងភូមិ យ៉ាងសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី១…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមហាជនស្គាល់ថាជាសេដ្ឋីវ័យក្មេងម្នាក់ ដែលទទួលបានការគោរពស្រលាញ់ពីសំណាក់បងប្អូនខ្មែជាច្រើន និងកំពុងតែមានប្រជាប្រិយភាព និងភាពជោគជ័យលើវិស័យជំនួញជាខ្លាំងនាពេលបច្ចុប្បន្ននេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា ក៏កំពុងលេចធ្លោខ្លាំង ក្នុងសង្គមផងដែរ តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកតែងតែធ្វើមិនដែលដាច់ឡើយ ប្រកបដោយចិត្តជ្រះថ្លា ពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្តិ៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់ៗគ្នា ហើយគួរឲ្យសរសើរជាងខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប ដែលជាហេតុអ្វីឲ្យមនុស្សទាំងផងគោរពស្រលាញ់លោកសឹងគ្រប់ៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោ មហាជនចាប់អារម្មណ៍ជាខ្លាំងនោះគឹ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីដ៏សែនល្អម្នាក់ ចេះយល់ចិត្តភរិយាខ្លាំងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែលត្រូវជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ដែលជាត្រូវថ្ងៃទី ១ ហើយក៏ឃើញមានវត្តមាន បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាដើរលេងកម្សាន្តតាមបណ្តាខេត្តនានា និងអ្នកខ្លះទៀតទៅស្រុកកំណើតរបស់ខ្លួន ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមកលេងស្រុកកំណើតខ្លួន ក្នុងខេត្តព្រៃវែង បានចុះទៅប៉ាតម្សៅជាមួយប្រជាពលរដ្ឋក្នុងភូមិ ស្រុករបស់ខ្លួន មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ មិនតែប៉ុណ្ណោះ មិនប្រកាន់ខ្លួនជាអ្នកឧកញ៉ា ៕

Related posts

Leave a Comment