នៅចាំបានទេ? Melik តូកូន នាងឡាំយ៉ង កាន់តែធំកាន់តែស្រស់សង្ហា កំពុងត្រូវប៉ាន់ក្នុងពិភពសិល្បៈថៃជាខ្លាំង

ថៃ៖ ពិតណាស់ មហាជនដែលនិយមទស្សនារឿងភាគថៃ ជឿជាក់ថាប្រិយមិត្តចាំមិនភ្លេចនោះទេនូវរឿង «មាសទឹក ៩ ឬ ជីវីតនាងឡាំយ៉ង» ដែលជារឿងមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក្រៅប្រទេស និងក្នុងប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មហាជនយើងក៏បានច្បាស់ណាស់ជាចាំមិនខាន នូវកូនប្រុសនាង ឡាំងយ៉ង កាលពីក្មេង ដែលសម្តែងដោយតារាប្រុសវ័យក្មេងអូន Melik Efe Aygun ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ តារាប្រុសវ័យក្មេងរូបនេះ មានអាយុ ១២ ឆ្នាំហើយ ថែមទាំងមានរូបសម្រស់ស្រស់សង្ហាទៀតផងដែរ ដែលធ្វើឲ្យមហាជនស្រីៗ ឃើញហើយលង់ស្នេហ៍គ្រប់ៗគ្នា ។ អូន Melik បានចូលរួមសម្តែងក្នុងរឿងជីវិត នាងឡាំយ៉ង តាំងតែអាយុជាង ២ ឆ្នាំមកម្ល៉េះ ហើយមកដល់សព្វថ្ងៃនេះក៏តារាប្រុសវ័យក្មេងរូបនេះ ក៏នៅតែបន្តការសម្តែងរបស់ខ្លួនដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសទៀតនោះ គឺតារាប្រុសវ័យក្មេងរូបនេះ រូបគេកំពុងតែក្តាប់បានទីផ្សារសិល្បៈថៃយ៉ាងច្រើន ដែលនាំឲ្យមានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និងក្រៅស្រុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូន Melik គឺជាកូនថៃកាត់ទូរគី មានឪពុកជាជនជាតិទូរគី ម្តាយជាកូនថៃកាត់ចិន ដែលនាំឲ្យតារាប្រុសរូបនេះ មានសម្រស់ស្អាតខ្លាំងតាំងតែក្មេងមកម្ល៉េះ រហូតអាចក្តាប់តំណែងតួឯកមិនបេះឡើយ ។

នេះអាចនិយាយបានថា ជាក្មេងមានទេពកោសល្យពីធម្មជាតិ ពេលនេះអូន Melik ត្រូវបានផលិតករធំៗក្នុងស្រុកទាក់ទងឲ្យថតរឿងបណ្តាក់គ្នាស្ទើរគ្មានពេលសម្រាកនោះទេ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment