ទម្លាយហេតុផលសំខាន់មួយដែល Bo Vanda ភរិយារបស់តារាសម្តែងលោក Por ស៊ូនៅមេម៉ាយ មិនទាន់ព្រមយកអ្នកថ្មី

ក្រោយពីតារាសម្តែងលំដាប់ជួរមុខប្រុសលោក Por បានមរណភាពចាកចោលក្រុមគ្រួសារទៅ តារាស្រីនាង Bo Vanda ដែលជាភរិយាត្រូវទទួលរងភារៈចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយនាងត្រូវរ៉ាប់រងគ្រប់បែបយ៉ាង ដើម្បីឲ្យកូនស្រីរស់នៅមានក្តីសុខដូចកូនគេដទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ អ្នកមេម៉ាយ Bo Vanda ក្រោយពីស្វាមីបាត់វត្តមានស្វាមី គេក៏បានឃើញថាតារាស្រីរូបនេះ នៅតែមិនអស់សង្ឃឹម និងប្រឹងប្រែងក្នុងការប្រើជីវិតយ៉ាងមានន័យជាមួយនឹងកូនស្រីសំណព្វចិត្តម្នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា រស់នៅក្នុងភាពជាស្រ្តីមេម៉ាយយ៉ាងណាក៏ដោយ តែតារាស្រីនាង Bo Vanda បានចិញ្ចឹមបីបាច់កូនបានល្អមិនចាញ់អ្នកដែលមានគេមានប្តីជួយមើលថែនោះទេ រូបនាងតែងបង្រៀនកូនឲ្យស្គាល់ល្អ ស្គាល់អាក្រក់ យល់ដឹងពីការរស់នៅក្នុងសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ ស្ពាយឈ្មោះជាស្រី្តមេម៉ាយមករាប់ឆ្នាំកនេះ តារាស្រី Bo Vanda ហាក់ពុំទាន់ថាចង់ផ្តើមស្នេហ៍ជាថ្មីនោះឡើយ ដោយជារឿយៗសំណួរនេះតែងតែត្រូវបានមហាជនជាច្រើនមានការងឿងឆ្ងល់ថា ដោយហេតុថានាងនៅក្មេង មានសម្រស់ស្រស់ស្អាតគួរណាតែអាចចាប់ផ្តើមជីវិតថ្មីបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ជុំវិញបញ្ហានេះ កាលពីពេលកន្លងទៅក្នុងបទសម្ភាសកម្មវិធីកម្សាន្តមួយ តារាស្រី Bo Vanda ក៏ធ្លាប់ទម្លាយផងដែរថា នាងពុំបានបិទបេះដូងថាមិនទទួលយកអ្នកថ្មីឡើយ ក៏ប៉ុន្តែវាក៏មិនមែនជារឿងចាំបាច់សម្រាប់នាងដូចគ្នា ព្រោះបច្ចុប្បន្ននាងពិតជាមានក្តីសុខជាមួយកូនស្រីរបស់នាងហើយ ណាមួយនាងក៏មិនចង់ខ្វាយខ្វល់ដោយយករឿងស្នេហានោះមកគិតឲ្យមានសម្ពាធក្នុងជីវិតឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment