មិនធម្មតា! វ័យប្រមាណជាជិត ១២ ឆ្នាំសោះ តែកូនស្រី DJ Rock ម្ចាស់បទ «ជិះដំរីលេងនឹងបទ» ស្នងអាជីពពីឪពុកយ៉ាងជំនាញមិនសរសើរមិនបាន…(មានវីដេអូ)

ហ្វេសប៊ុក៖ បើនិយាយទៅកាលពីជំនាន់ឆ្នាំ ២០០០ ជាពេលវេលាមួយដែលមហាជនជាច្រើន និងមិត្តៗយុវវ័យចូលចិត្តនិយមស្ដាប់វិទ្យុមានការអត្ថាធិប្បាយដោយ DJ ល្បីៗពេញនិយមជាច្រើន ។ កាលនោះគេចាំបានថា DJ Rock ក៏ជា DJ មួយរូបដែលមានប្រជាប្រិយភាពឆក់បានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត មិនត្រឹមតែជា DJ ដ៏មានប្រជាប្រិយភាពនៅតាមរលកធាតុអាកាសនោះឡើយ DJ Rock ក៏សាងកេរ្តិ៍ឈ្មោះច្រៀងនៅក្នុងផលិតកម្ម KH Promotion ដែលភាគច្រើនបទចម្រៀងរបស់ DJ មាឌល្អិតរូបនេះ គឺសុទ្ធសឹងតែជាប្រភេទរ៉េបទាំងអស់ ។ លើសពីនោះ បទចម្រៀងដែល DJ Rock ត្រូវបានមហាជនកាន់តែស្គាល់ និងសរសើរទៀតនោះគឺបទ «ជិះដំរីលេងនឹងបង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គិតត្រឹមឆ្នាំ ២០២២ នេះ DJ Rock ហាក់មិនសូវបានបង្ហាញវត្តមាន និងបង្ហើរសំឡេងតាមរលកធាតុអាកាសទៀតទេដោយ DJ Rock បានបន្តអាជីពចាក់ភ្លេក EDM តាមកម្មវិធីនានា ។ លើសពីនេះទៅទៀត DJ Rock ក៏ជាផលិតករអ្នកដឹកនាំក្នុងខ្សែភាពយន្ត ក៏ដូជាស្ប៉តពាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍នានាទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញនោះ ក្រោយរៀបការសាងគ្រួសារមក DJ Rock ទទួលបានចំណងដៃកូនស្រីម្នាក់ និងប្រុសម្នាក់ហើយ ហើយអ្វីដែលកំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺកូនប្រុសស្រីរបស់លោក គឺមានដុងដូចជាឪពុកខ្លាំងណាស់ ពោលគឺកូនៗទាំងពីរ មានជំនាញចាក់ភ្លេងដូច DJ Rock យ៉ាងដូច្នោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើក្រឡេកទៅមើលកូនស្រីច្បងវ័យប្រមាណជិត ១២ ឆ្នាំ របស់ DJ Rock មានឈ្មោះក្នុងវិស័យសិល្បៈថា J-kawin ក៏កំពុងតែអង្រួនចិត្តមហាជនមិនតិចនោះទេ ដោយនាងតូចបានចេញចាក់ភ្លេង EDM តាមកម្មវិធីផ្សេងៗ ជាមួយឪពុកយ៉ាងស្ទាត់ជំនាញ ។ ចំណុចនេះផងដែរ មហាជនក៏បានលាន់មាត់សរសើរពីនាងតូច J-Kawin ដែលមានដុងសិល្បៈសាងកេរ្តិ៍ឈ្មោះ និងអាចរកចំណូលតាំងពីតូចថែមទៀតផង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment