សូមរំលឹកឡើងវិញផងដែរថា កាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ទេវតាឆ្នាំថ្មីព្រះនាង ករិណីទេវី ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម បានយាងចុះមកបន្តតំណែងថែរក្សាជម្ពូទ្វីបហើយ បន្ទាប់ពីទេវតាឆ្នាំចាស់ ។
ក្នុងនោះផងដែរ ផេកហ្វេសប៊ុកផ្លូវការមួយបានធ្វើការចាក់ផ្សាយ ព្រះរាជពិធីផ្ទេរ នឹងទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ផងដែរ ។
ហើយអ្វីដែលធ្វើឲ្យមហាជនជាច្រើន មានការចាប់អាមរ្មណ៍ជាខ្លាំងនោះ ការរៀបចំថតសម្តែងពីការចុះ នៃការថតទេវតាឆ្នាំថ្មីនេះ ឃើញមានលក្ខណៈប្លែកជាងឆ្នាំមុនទៀត ដោយមានការរៀបចំតុបតែងយ៉ាងសំរិតសំរាំង និងគួរឲ្យចង់ទស្សនាណាស់ ។
សម្រាប់ សង្ក្រាន្តឆ្នាំនេះប្រជាពលរដ្ឋទូរទាំងប្រទេសបានាំគ្នាដើរលេងយ៉ាងសប្បាយរីករាយជាមួយនឹងការលេងល្បែប្រជាប្រិយខ្មែរ ហើយប្រជាពលរដ្ឋជាច្រើនទៀតក៏បានលេងបាតម្សៅបាញ់ទឹកជាដើម មើលទៅកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត ។
ចំណែកឯ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ នេះដដែលផងនេះ ក្រឡេកទៅមើលប្តីប្រពន្ធតារា អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា វិញបានបង្ហាត់កូនស្រីបណ្តូចចិត្ត ម៉ូម៉ូ ឲ្យចេះពិធីលាងជើងជូនឪពុកម្តាយតាំងពីក្មេងបែបនេះ ។
ជាមួយគ្នានេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “សួស្ដីឆ្នាំថ្មី ថ្ងៃនេះបេះដូងមកលាងជើងអោយប៉ាប៉ា ម៉ាមី តែអូនរៀងអៀនប៉ាប៉ាតិចហើយ ប៉ាប៉ា ម៉ាមី ជូនពរអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវាងវៃ និងជាកូនល្អរបស់ ប៉ាប៉ា ម៉ាមី រហូតទៅ” ។
តាមរយៈការបញ្ចេញយោបល់ជាច្រើនពីសំណាក់អ្នកគាំទ្រក្នុងនោះពួកគេបានលើកឡើងថា៖ “បង្រៀនកូនអោយស្គាល់បុណ្យតាំងពីតូច គេនឹងធំឡើងជាមួយក្តីស្រលាញ់ទៅមនុស្សគ្រប់គ្នា, អូនម៉ូម៉ូ ឆ្លាត ស្អាត គួរឲ្យស្រឡាញ់ណាស់, ចេះណាស់ម៉ូ ម៉ូគួរអោយស្រលាញ់, បងមុំបង្រៀនកូនបានល្អណាស់, ម៉ូៗ ឆ្លាតណាស់, អូនម៉ូម៉ូ ឆ្លាត ស្អាត គួរឲ្យស្រឡាញ់ណាស់, សុំសរសើរអប់រំកូនបានល្អ, ម៉ូៗ ឆ្លាតណាស់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។