ចេះណាស់! ឆលី កូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា ចេះធ្វើរឿងមួយនេះទាំងខ្លួននៅក្មេង ហ្វេនៗឃើញហើយនាំគ្នាផ្ទុះការសរសើរបែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា ទេវតាឆ្នាំថ្មីព្រះនាង ករិណីទេវី ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម បានយាងចុះមកបន្តតំណែងថែរក្សាជម្ពូទ្វីបហើយ បន្ទាប់ពីទេវតាឆ្នាំចាស់ នាថ្ងៃព្រហស្បត្តិ៍ទី ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសរាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសពិសេសនេះ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បានធ្វើដំណើរទៅកាន់ស្រុកកំណើតជាទីស្រលាញ់របស់ខ្លួន ដោយក្តីនឹករឭកយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀតក៏បានធ្វើដំណើរទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិថ្ងៃទី ២ គេក៏បានឃើញ កូនប្រុសតែម្នាក់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា បណ្តូលចិត្ត អ៊ឹង បញ្ញាបត្រ ហៅ ឆលី បានធ្វើពិធីតាមប្រពៃណីខ្មែរមួយ ដែលគេហៅថា ស្រង់ព្រះរស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះតាមរយៈគណនីហ្វេសប៊ុកផេក Oeng Panhaboth – Charlie ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “ឆលី ស្រង់ព្រះរស់ ថ្ងៃសង្រ្កាន្តទី២” ។ ក្រោយឃើញបែបនេះភ្លាម មានមហាជនជាច្រើនបាននាំគ្នាចូលរួមបញ្ចេញមិតិយោបល់បែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឆ្លាតគួរអោយស្រលាញ់ណាស់ឆលី, គួរអោយស្រលាញ់ណាស់ឆលី, ឆលីចេះម្ល៉េះក្មួយ, ឆ្លាតណាស់ក្មួយ, កូនល្អ, ឆ្លាតគួអោយស្រឡាញ់, កូនល្អធ្វើចឹងហើយ, ចេះណាស់ គួរឲ្យស្រឡាញ់និងយកគំរូ, អប់រំកូនបានល្អ ធំឡើងកូនប្រកបដោយកន្លងធម៌, បង្រៀនកូនបានល្អidol, គួអោយសរសើរណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment