គំរូល្អ! កែវ វាសនា បង្ហាញគំរូជាលោកប៉ាល្អជាប្តល្អ មិនចេះប្រកាន់ការងារ ដល់ថ្នាក់ភរិយារបស់ខ្លួន សរសើរយ៉ាងពេញៗមាត់ថា…

ហ្វេសប៊ុក៖ ជាការពិតណាស់ចាប់តាំងពីលោក កែវ វាសនា បានបញ្ចប់ភាពនៅលីវ ដោយបានកាន់ដៃនារីស្រស់ស្អាតម្នាក់ចូលរោងការ រួមជាប្តិប្រពន្ធមកនេះ អ្នកទាំងពីរមិនធ្លាប់លេចឭរឿងរកាំរកួសក្នុងគ្រួសារឲ្យមហាជនបានដឹងឡើយ មានតែភាពផ្អែល្ហែម ស្រលាញ់មើលថែគ្នាទៅវិញទៅមក បង្កើតឲ្យមានសុភមង្គលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការបានប៉ុន្មានឆ្នាំ ពេលនេះ កែវ វាសនា និងភរិយារបស់ខ្លយនក៏ទទួលបានកូនប្រុសម្នាក់ និងស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ដែលកន្លងមកប្តីប្រពន្ធអ្នកទាំងពីរតែងបង្ហោះរូបថតជុំគ្រួសារ បង្ហាញសេចក្តីសុខឲ្យមហាជនបានឃើញជារឿយៗ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ជាញឹកញាប់គេតែងតែឃើញប្រពន្ធរូបស្រស់របស់តារាចម្រៀងលោក កែវ វាសនា ក៏បានបង្ហោះពាក្យសម្តីលើកសរសើរពីប្តីសម្លាញ់បង្អួតប្រាប់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកមិនចេះប្រកាន់ការងារ ទោះជាការងារផ្ទះ មើលថែកូន លោកអាចធ្វើបានសព្វគ្រប់ ធ្វើឲ្យនារីៗផ្សេងទៀតប្រាថ្នាចង់បានស្វាមីល្អបែបនេះ ចេះជួយការងារប្រពន្ធបែបនេះមិនស្ទើរនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ ភរិយារបស់ កែវ វាសនា ក៏បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបានលើកឡើងនៅលើគណនីហ្វេសប៊ុកសរសើរពីប្តីសម្លាញ់ថា៖ “បងជាប៉ាល្អជាប្តីល្អ ទោះមានកូនចៅឆ្វេងស្តាំក៏ដោយក៏ព្រឹកឡើងបងងូតទឹក និងស្លៀកពាក់ឱ្យកូនៗទៅរៀនផ្ទាល់ដៃដែរ (មិនចេះប្រកាន់ការងារ) ហើយអ្វីដែលសំខាន់ឱ្យតែប្រពន្ធកំពុងគេងមិនងាយរំខានទេ Love my small family” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment