ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ខំប្រាប់គេថា អាយុ ១៨ ឆ្នាំល្មម មានអីស្រាប់តែ ហ្វេនៗដាក់មួយក្បាច់នេះ សីម៉ា លាន់មាត់វិញថា…(មានវីដេអូ)

ហ្វេសប៊ុក៖ លោកអ្នកបានជ្រាបរួចមកហើយថាតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ជាអតីតសិស្សជ័យលាភីសូត្រកំណាព្យលេខ ១ ប្រចាំខេត្តតាកែវ ហើយមាននិស័យសិល្បៈតាំងពីកំណើត ដោយនាងមានឪពុកជាមន្រ្តីរាជការ ម្តាយជាស្រ្តីមេផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឈានជើងចូលភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯងគ្មានគ្រួសារសាច់ញាតិអ្វីដែលអាចពឹងពាក់បានឡើយ ដូច្នេះហើយរឿងដែលនាងត្រូវធ្វើពេលនោះ គឺត្រូវខំរស់ដោយខ្លួនឯងព្រោះស្ថានភាពគ្រួសាររបស់នាងក៏មិនសូវជាធូរធាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងនៅពេលនោះ ដោយបានសំអាងនៅទេពកោសល្យខាងផ្នែកសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយជាភព្វល្អនៅខ្ទង់ពាក់កណ្តាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយព្រមទាំងទទួលយកនាងធ្វើជាតារាចម្រៀង ក្នុងហាងរបស់ខ្លួន ហើយពេលនោះជីវិតតស៊ូជាអ្នករៀនផងធ្វើការផងបានចាប់ផ្តើមឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីចម្រៀងនៅក្នុងហាងបានមួយរយៈធំ រូបនាងក៏បានឈប់វិញហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ដោយបានចូលរួមប្រឡងក្នុងកំឡុងឆ្នាំ ២០១៦ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណជា ៦ ឆ្នាំហើយ នៅក្នុងកម្មវិធីប្រឡងនេះ ទោះបីជានាងមិនទទួលបានជ័យលាភីក៏ពិតមែន តែពេលនេះ តន់ ចន្ទសីម៉ា ជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ផលិតកម្ម Galaxy Navtra ។

ហើយភាពល្បីល្បាញរបស់នាង មិនចាញ់ម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះឡើយ នៅក្នុងកម្មវិធីនោះ សីម៉ា បានបញ្ជាក់កាលពីអំឡុងឆ្នាំ ២០១៦ ថា ខ្លួនមកពីខេត្តតាកែវ មានអាយុ ១៧ ឆ្នាំ ដូច្នេះបើគិតមកដល់ពេលនេះ សីម៉ា អាចមានវ័យ ២៣ ឬ ២៤ ឆ្នាំ ទៅហើយ ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ សីម៉ា បានបង្ហោះរូបថតជាច្រើនសន្លឹកហើយប្រាប់ថា៖ “ចូលឆ្នាំថ្មីនេះ18ឆ្នាំល្មម 18ជារៀងរហូត” ។ ដោយឃើញបែបនេះ អ្នកគាំទ្រទៅ ខំមិន ស្រដៀងៗគ្នាថា៖

“២៤ ហើយឆ្នាំថ្មីនេះ, ល្មមដួលលើទ្រូងបង, 30ហើយi dol, មិនជឿនទេបងអាយុដូច24ឆ្នាំបង, ខ្ញុំឮដំណឹងថាបងសីម៉ាមានសង្សារហើយ, ចែម៉ាបោក, ដួលម៉ូតូដួលកង់មិនស្មើឈឺស្មើidolនិយាយថា១៨ឆ្នាំល្មម, ១៨ល្មមដួលលើទ្រូងបង” ។

ជាការឆ្លើយតបទៅនឹងការបញ្ចេញមតិខាងលើនេះផងដែរ សីម៉ា បានបញ្ជាក់ស្រដៀងៗគ្នាដែរថា ខំលាក់សឹងអី កុំមាត់ប្រាប់គេអូន ដឹងមកពីណា បងsigleច្បាស់ចែសអូន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment