ឆ្លាតដល់ហើយ! អូន ម៉ូម៉ូ កូនស្រី គង់ ចាន់ស្រីមុំ អាយុជាង ៣ ឆ្នាំសោះ រៀនបានពិន្ទុ A+

ហ្វេសប៊ុក៖ អូន ម៉ូម៉ូ កូនស្រីបណ្តូលចិត្តតែម្នាក់គត់របស់តារាសម្តែង និងជាពិធីការិនី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា កន្លងមកនេះ តែងតែធ្វើឲ្យមហាជនក្នក់ក្នាញ់ចំពោះភាពឆ្លាតវៃ ជាមួយនឹងកាយវិការកម្រមិមក្រមើម ក៏ដូចជាមុខមាត់ដ៏ឃ្យូតគួរឲ្យក្នាញ់របស់នាងតូចជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ភាពឆ្លាតវៃ់របស់អូន ម៉ូម៉ូ មិនត្រឹមតែជាក្មេងឆ្លាតពូកែសម្តីនៅខាងក្រៅនោះទេ ប៉ុន្តែចំពោះការសិក្សារៀនសូត្រវិញអូនតូចរូបនេះក៏ឆ្លាតវៃគួរឲ្យសរសើរមិនធម្មតាឡើយ ។ តួយ៉ាងលទ្ធផលការសិក្សារបស់អូន ម៉ូម៉ូ គឺបានពិន្ទុ A+ ដែលជាលំដាប់ពិន្ទុល្អបំផុតថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុករបស់អូន ម៉ូម៉ូ ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “Wow អូនរៀនបានពិន្ទុ A+ គ្រាន់តែឈប់រៀងញឹកបន្តិច សប្បាយចិត្តណាស់ អ៊ុំ ពូ មីង មានអីជូនពរអូនទេ អូនរៀនពូកែសុំដូរយកតែ toy ទេ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ទោះបីជាអូន ម៉ូម៉ូ មានអាយុជាង ៣ ឆ្នាំសោះ តែកូនស្រីបណ្តូលចិត្តរបស់តារាសម្តេង គង់ ចាន់ស្រីមុំ រូបនេះមិនត្រឹមតែអាចទាញយកបានប្រជាប្រិយភាពឲ្យមហាជនស្រលាញ់ចូលចិត្តនោះទេ អូនតូចនេះក៏មានភាពឆ្លាតវៃក្នុងការរឿងរៀនសូត្រគួរឲ្យសរសើរណាស់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment