អបអរសាទរផង! ស្ងាត់ៗ ខេមរៈ ភារុណ ទទួលបានសញ្ញាបត្រមួយនេះបាត់ ពីសកលវិទ្យាល័យការពារជាតិថៃ ក្រោមអធិបតីភាពពីព្រះមហាក្សត្រថៃ អរពេក ខេមរៈ សិរីមន្ត បង្ហាញអារម្មណ៍នេះចេញមកថា..(មានវីដេអូ)

ហ្វេស៊បុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងប្រុសដ៏ល្បីម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយបច្ចុប្បន្នរូបលោកកំពុងសាងក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារតូចមួយរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ខេមរៈ សិរីមន្ត និងភរិយាមានកូនៗទាំងអស់សរុបមាន ៣ នាក់ ដោយកូនប្រុសច្បងមានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី ២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅមានឈ្មោះ ថុន ខេមរៈរាជិនី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញ ឧកញ៉ា ខេមរៈ សិរីមន្ត បានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ក្រោយបងប្រុសបង្កើតរបស់ខ្លួន គឺលោក ខេមរៈ ភារុណ បានទទួលសញ្ញាបត្រមួយនេះពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រាប់ឲ្យដឹងដែរថា៖ “ខ្ញុំបាទសូមចូលរួមអបអរសាទរនឹងមានមោទនភាពណាស់ចំពោះបងប្រុសឧត្តមសេនីយ៍ត្រីខេមរៈភារុណក្នុងឪកាសដែលបងបានទទួលសញ្ញាបត្រថ្នាក់ការពារជាតិពីសាកលវិទ្យាល័យការពារជាតិថៃក្រោមអធិបតីភាពពីព្រះមហាក្សត្រថៃ។” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោក ខេមរៈ ភារុណ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន រួចបានបញ្ជាក់ថា៖ “ជាមោទនភាពណាស់ដែលខ្ញុំបានទទួលសញ្ញាបត្រថ្នាក់ការពារជាតិពីសាកលវិទ្យាល័យការពារជាតិថៃក្រោមព្រះរាជអធិបតីភាពពីព្រះមហាក្សត្រថៃ។” ។

ក្រោយឃើញបែបនេះ មានមហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗ បានសម្តែងនូវក្តីរំភើបជំនួស និងបានចូលរួមអបអរសាទរពីចម្ងាយយ៉ាងច្រើនផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment