អបអរសាទរផង! ទីបំផុត ញ៉ែម សុគន្ធ បានឃើញមុខកូនស្រីបណ្តូលចិត្តហើយ មុខមាត់ឃ្យូតណាស់

ហ្វេសប៊ុក៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រហែលនៅចាំបាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ លោក ញ៉ែម សុគន្ធ បានបង្ហោះរូបភាពជាមួយអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបានបង្ហាញសកម្មភាពភរិយារបស់ខ្លួនកំពុងនៅមន្ទីរពេទ្យត្រៀមសម្រាលកូនស្រី ដែលលោកបានដាក់ឈ្មោះហៅក្រៅថា Jasmine ជាទាយាទទី ២ របស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពមួយសន្លឹក អមជាមួយសារនោះលោក ញ៉ែម សគុន្ធ បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ឆ្នាំនេះ ខ្ញុំបាទ និង គ្រួសារសូមសង្ក្រាន្ត hospital ហើយ ត្រៀមស្វាគមន៍ទទួល កូនម្លិះ (jasmine) មកកាន់ចក្រវាលដ៏ស្រស់បំព្រង អ្នកបានផុសរូបដើរលេង អាណិតអាសូរអ្នកអត់បានដើរផង សូមសុខសុវត្ថិភាពរាល់ការធ្វើដំណើរសំរាប់អ៊ំពូមីង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជាមួយនឹងការទន្ទឹមរង់ចាំអស់ជាច្រើនខែមកនេះ នៅទីបំផុតលោក ញ៉ែម សុគន្ធ បានឃើញមុខកូនស្រីជាទីស្រលាញ់ហើយ ក្រោយពីភរិយារបស់លោកបានសម្រាលរួចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងបានឃើញមុខកូនស្រីនេះដែរ លោក ញ៉ែម សុគន្ធ ក៏បានរំលេចសារយ៉ាងមានន័យផងដែរតាមរយៈគណនីហ្វេសប៊ុករបស់លោក ដោយរូបលោកបាននិយាយប្រាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប៉ាៗសូមស្វាគមន៍សមាជិកថ្មីកូន molice ម្លិះ មកកាន់គ្រួសារតូចដ៏កក់ក្តៅ សុគន្ធ មល្លិកា ។ កូន molice កើតថ្ងៃអាទិត្យ ទី ១៧ វេលាម៉ោង ២ និង ០៥ នាទីរសៀល។ ម៉ាក់ៗ ព្រមទាំងកូនមានសុខភាពល្អបរិបូណ៍ អូនទម្ងន់ ៣.៥០ គីឡូ គួរឱ្យស្រឡាញ់ណាស់ daddy love you molice and mummy” ។

ខណៈពេលដែរ លោក ញ៉ែម សុគន្ធ បានទទួលសមាជិកថ្មីនេះផងដែរ បើងាកទៅមើលមហាជន ក៏ដូចជាបណ្តាអ្នកគាំទ្រវិញ បានបង្ហាញពីក្តីរីករាយ និងបានផ្ញើរសារចូលរួមអបអរដល់លោកយ៉ាងច្រើន ជាមួយនឹងការជូនពរឲ្យគ្រួសារលោកកាន់តែមានសុភមង្គលជាងនេះទ្វេដង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment