រំជួលចិត្តណាស់! ធ្លាប់ជាក្លឹបគូប្រជែង តែក្លឹបទាំងអស់នេះ បាននាំគ្នាផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនដល់ Christiano Ronaldo ក្រោយបាត់បង់កូនភ្លោះប្រុសជាទីស្រលាញ់

បរទេស៖ ជារឿងមួយគួរឲ្យសោកសៅបំផុត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ កីឡាករបាល់ទាតកម្រិតពិភពលោក Christiano Ronaldo បានប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់លោកឲ្យបានដឹងដែរថា កូនភ្លោះប្រុសរបស់លោកជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ ខណៈពួកគេទើបតែប្រកាសថា ខ្លួនមានកូនភ្លោះកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបាត់បង់ដ៏សោកសៅមួយនេះ កីឡាករបាល់ទាត់ Christiano Ronaldo ក៏បានបង្ហាញពីក្តីទុក្ខសោកដ៏ក្រៀមក្រំបំផុត ព្រមទាំងធ្វើការអរគុណដល់ទៅវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលពិភពបាល់ទាត់វិញ ក្រោយមានរឿងបែបនេះកើតឡើង គេសង្កេតឃើញបណ្ដាក្លឹបប្រជែងធំៗ បាននាំគ្នាសរសេរសារនៅលើបណ្ដាញសង្គម ដើម្បីចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសាររបស់ Christiano Ronaldo ដែលក្លឹបទាំងនោះ រាប់ត្រួសៗរួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ បើក្រឡេកទៅមើលពិភពបាល់ទាត់ឯណោះវិញ ក្រោយទទួលបានដំណឹងដ៏សោកសៅបែបនេះ គេក៏បានសង្កេតឃើញមានបណ្តាក្លឹបប្រជែងធំៗ បាននាំគ្នាបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ Christiano Ronaldo ដែលក្លឹបទាំងអស់នោះ មានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Manchester City, ២. Leeds United, ៣. Liverpool FC, ៤. Tottenham Hotspur, ៥. Juventus FC, ៦. Newcastle United, ៧. Norwich City FC, ៨. FC Spartak Moscow. ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment