ក្រោយទទួលបានកូនស្រីដំបូងជាដំណក់ឈាម សុខ រក្សា ធ្វើឲ្យមហាជនគាំទ្រស្ងប់ស្ងែងជាខ្លាំងចំពោះទង្វើបែបនេះ

ហ្វេសប៊ុក៖ ពិតណាស់ និយាយដល់ពីជីវិតគ្រួសាររបស់តារាសម្តែងស្រី កុល ដាវី និងលោក សុខ រក្សា ដោយកាលពីពេលថ្មីៗមកនេះ កាន់តែមានក្តីសុខពេញទំហឹង ក្រោយទទួលបានសមាជិកថ្មី ក្រោយអ្នកនាង កុល ដាវី បានសម្រាលកូនស្រីម្នាក់មានមុខមាត់គួរឲ្យស្រលាញ់មានឈ្មោះថា រក្សា វីនីតា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ជាខ្លាំង និងមានការសរសើរខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះព្រោះតែងឃើញលោក សុខ រក្សា តែងបង្ហាញនូវការបំពេញតួនាទីជាស្វាមី និងប៉ាដ៏សែនល្អមើលថែ ថ្នាក់ថ្នម គ្រប់បែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះរហូតដល់ថ្ងៃសម្រាលហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្រោយអ្នកនាង កុល ដាវី បានសម្រាលកូហើយជិតកន្លះខែមកនេះ ឃើញថាស្វាមីរបស់នាង កាន់តែធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការស្ងប់ស្ងែងសរសើរថែមទៀតពីទឹកចិត្តជាស្វាមី និងប៉ាដ៏ល្អ មើលថែប្រពន្ធកូនទាំងយប់ទាំងថ្ងៃថែមទាំងឆ្លៀតជួយបោកខោអាវឲ្យកូនតូចទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ អ្នកនាង កុល ដាវី ក៏បានធ្វើឲ្យការបង្ហាញនូវអារម្មណ៍រំភើបចិត្តជាខ្លាំងចំពោះទង្វើស្វាមី ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក ថែមទាំងបានភ្ជាប់សារមួយទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រក្សា វីនីតា ស្រឡាញ់ប៉ាៗខ្លាំងណាស់ ចាំពេលអូនធំអូនបោកខោអាវឱ្យប៉ាប៉ាវិញណា សំខាន់ភ្នែកប៉ាប៉ាអូនឥឡូវរូងសម្បើមណាស់” ។

ក្រោយឃើញបែបនេះ ក៏មានមហាជនជាច្រើន ក៏ដូជាបណ្តាអ្នកគាំទ្រ និងបណ្តាមិត្តភក្តិក្នុងរង្វង់សិល្បៈ បានសម្តែងនូវក្តីរំភើបចិត្តជំនួសតារាស្រីរូបនេះជាខ្លាំង ព្រមទាំងជូនពរឲ្យគ្រួសារតូចរបស់អ្នកនាងកាន់តែទទួលបានសុភមង្គលផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment