ផ្ទុះការសរសើរព្រោងព្រាត ក្រោយឃើញ ចំរើន សុភ័ក្រ្ត និងបងស្រី នាំក្រុមមិត្តភក្តិរាំរបាំជនជាតិសួយថែប្រពៃណីប ផ្អើលអស់ពេញបណ្តាញសង្គម…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា ពីទេពកោល្យសិល្បៈរបស់សិល្បការិនី ២ រូប ត្រូវជាបងប្អូនបង្កើតនឹងគ្នា គឺកញ្ញា ចំរើន សុភា និងកញ្ញា ចំរើន សុ័ភ័ក្រ្ត ដែលជាតារាចម្រៀងទាំងសម័យ និងបុរណានោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ សិល្បការិនីក្នុងត្រកូល ចំរើន ២ រូបខាងលើនេះ មិនត្រឹមតែមានដុងខាងសិល្បៈតែ ២ នាក់នោះទេ តែគ្រួសារដែលមានឈាមជ័រជាអ្នកសិល្បៈពីតំណលោកឪពុកដែលជាមន្រ្តីនៅក្នុងនាយកដ្ឋានសិល្បៈ និងជាតន្រ្តីករភ្លេងបុរាណនេះ ក៏មានប្អូនប្រុសពៅឈ្មោះ ចំរើន តារា ក៏មានដុងជាសិល្បៈដូចបងស្រីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនឹងមានដុងសិល្បៈទាំងគ្រួសារផងដែរនោះ ដោយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ចំរើន សុភ័ក្រ្ត និង ចំរើន សុភា ជាបងស្រី បាននាំបងប្អូន និងក្រុមមិត្តភក្តិបង្ហាញសិល្បៈខ្មែរទម្រង់ជារបាំងជនជាតិ បង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្លា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់របាំជនជាតិដែលពីរនាក់បងប្អូន និងមិត្តភក្តិបានសម្តែងនោះ ត្រូវបានគេដឹងថាជារបាំជនជាតិសួយ ដែលមានឈ្មោះថា របាំព្លយសួយ ជាព្រៃណីដ៏ចំណាស់មួយ តំណាងឲ្យបងប្អូនជនជាតិសួយ ដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនឹងការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះផងដែរ ចំរើន សុភ័ក្រ្ត ក៏បាននិយាយរៀបរាប់ឲ្យដឹងទៀតថា៖ “ខានរាំ ៧ ឆ្នាំហើយ នឹកទាំងអស់គ្នាណាស់ អ្នកខ្លះកូន ១ កូន ២ អស់ហើយ នៅឡើយតែអាឆើតឆាយ មិត្តខាងសិល្បៈបុរាណប្រពៃណី ។

បង្ហាត់បង្រៀនដោយលោកគ្រូ អៀង ស៊ីធុល និង លោកគ្រូ សឿ វុទ្ធី អ្នកគ្រូ ពេជ្រ គន្ធារី និង អ្នកគ្រូ ណុប ធីតា។ គោរពជូនពរលោកគ្រូអ្នកគ្រូ មានសុខភាពល្អជារៀងរហូត កូនសិស្សទាំងអស់គ្នានៅតែនឹករឭក និង ស្រឡាញ់លោកគ្រូ និង អ្នកគ្រូជាងរៀងរហូត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment