ញ៉ាក់សាច់! គ្រាន់តែទៅដល់ប៉ារីសថ្ងៃដំបូង ទេព បូព្រឹក្ស ជុះលុយទិញឥវ៉ាន់ប្រ៊េនៗ មួយទំហឹងដល់ថ្នាក់ ជី ដេវីត ពោលពាក្យពេចន៍មួយឃ្លាផ្គាប់ចិត្តទៅគូស្នេហ៍បែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ភាគច្រើនតែងតែតាមដានខ្សែជីវិតឯកជនរបស់តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ច្បាស់ជាបានដឹងហើយថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បូព្រឹក្ស បានចាកចេញពីប្រទេសកម្ពុជាទៅដើរកម្សាន្តនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីទៅដល់ទីក្រុងប៉ារីសបានមួយថ្ងៃ ដោយមិនបង្អង់ពេលវេលាយូរឡើយ កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្រហាក់កាន់តែមានការចាប់អារម្មណ៍តាមដាន និងបើកភ្នែកធំៗទៀត បន្ទាប់ពីឃើញវីដេអូនាងដើរលេងចាយជីវិតយ៉ាងហាយសូរជាមួយមិត្តនៅទីនោះ ចូលហាងទំនើបៗជះលុយទិញឥវ៉ាន់ប្រ៊េនៗមួយទំហឹង ព្រោះទទួលបានពាក្យផ្តាំពីគូស្នេហ៍ គឺលោក ជី ដេវីត ឲ្យនាងដើរលេងទិញរបស់របរតាមចិត្តសប្បាយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនោះផងដែរ ក្រោយពីបានឃើញវីដេអូគូស្នេហ៍រូបស្រស់ បានចាយជីវិតយ៉ាងរីករាយជាមួយរបស់ប្រ៊េនៗ នៅលើទឹកដីប៉ារីសបែបនេះហើយ ក្រឡេកទៅមើលលោក ជី ដេវីត ធ្វើការស៊ែរបន្តថែមទាំងពោលពាក្យពេចន៍មួយឃ្លាផ្គាប់ចិត្ត ទេព បូព្រឹក្ស ថែមទៀតលាយលំនឹងអារម្មណ៍លេងសើចថា៖ “ខ្វះលុយប្រាប់ហ៊ាយប់ហ្នឹងច្រៀងហើយផ្ញើទៅថែម” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះហើយ មហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្កមហ្វេសប៊ុក កំពុងតែបង្ហាញចិត្តលួចច្រណែនដល់ កញ្ញា ទេព បូព្រឹក្ស គ្រប់ៗគ្នាផងដែរ និងជូនពរឲ្យនាង និងគូស្នេហ៍កាន់តែជោគជ័យ និងមានក្តីសុខជាមួយជីវិតហាយសូររបស់ពួកគេផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment