ក្រោយប្រកាសខ្លួនមានផ្ទៃពោះ ទីបំផុត នីឡា បានបញ្ជាក់ពីមូលហេតុច្បាស់ៗ រឿងនាងសម្រេចចិត្តមានផ្ទៃពោះមុនរៀបការ

ហ្វេសប៊ុក៖ ពិតណាស់ បើគិតមកដល់ពេលនេះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា មានផ្ទៃពោះកូនដំបូងជាង ៤ ខែមកហើយ ខណៈរូបនាង និងស្វាមីទើបនឹងចាប់ដៃគ្នាចូលរោងការតាមប្រពៃណីទើបនឹងបានជាង ១ ខែប៉ុណ្ណោះ ដោយអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងការក្លាយជាប្តីប្រពន្ធតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងវ័យក្មេងរូបនេះ មិនបានលាក់រឿងមានកូនមុនរៀបការឡើយ ដោយតារាស្រីមានវ័យ ២២ ឆ្នាំរូបនេះ ថែមទាំងបានបញ្ជាក់ពីមូលហេតុ ២ យ៉ាងទៅកាន់បណ្តាអ្នកគាំទ្រតាមរយៈ IG Story ផ្ទាល់មាត់ ពេលមានគេសួរដល់រឿងនេះថា នាងសម្រេចចិត្តមានផ្ទៃពោះមុនរៀបការ គឺបណ្តាមកពីមូលហេតុ ២យ៉ាង៖ “ទី១ គឺនាង និង ស្វាមីចង់បានកូន ទី២ គឺនាងពិបាកមានកូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ អ្នកម៉ាក់វ័យក្មេងរូបនេះ ក៏បានបន្ថែមទៀតឲ្យដឹងដែរថា បច្ចុប្បន្នកូនក្នុងផ្ទៃ មានអាយុ ១៧ អាទិត្យ ៤ថ្ងៃហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ដោយសារតែនាងពិបាកនឹងមានកូន ដូច្នេះនាងមិនកំណត់ថាកូនក្នុងផ្ទៃជាកូនប្រុស ឬស្រីនោះទេ ឱ្យតែជាកូនគឺស្រឡាញ់ទាំងអស់។ តែយ៉ាងណា នីឡា បានបញ្ជាក់ចម្លើយច្បាស់ហើយថា តំណក់ឈាមដំបូងរវាងនាង និង ស្វាមីនេះ គឺជាកូនស្រី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment