អបអរសាទរផង! ទីបំផុត អេដា និងគូស្នេហ៍ កាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យហើយ ថែមទាំងលេខមុខតារាល្បីៗជាច្រើនដួងចូលរួមទៀត

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀងស្រីដ៏មានឥទ្ធិពល អេដា និងគូស្នេហ៍ គិតមកដល់ពេលនេះបានទាក់ទងគនាដោយបើកចំហរយៈពេលជិត ៥ ឆ្នាំហើយដែរ ពោលគឺពួកគេបានប្រកាសជាប់ជំពាក់បេះដូងនឹងគ្នាតាំងពីកំឡុងឆ្នាំ ២០១៧ មកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលវេលាជាគូស្នេហ៍នឹងគ្នានោះផងដែរ អេដា និងគូស្នេហ៍ជនជាត់បរទេសរបស់ខ្លួន តែងបង្ហាញសកម្មភាបផ្អែមល្ហែម យកចិត្តទុកដាក់ និងទៅណាមកណាជាមួយគ្នាស្ទើរតែគ្រប់ពេល សូម្បីតែការធ្វើដំណើរកម្សាន្តទៅកាន់ក្រៅប្រទេស ក៏ពួកគេបណ្តើរគ្នាទៅដើរលេងយ៉ាងត្រសងប្រៀបដូចលលកញីឈ្មោល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានសាងចំណងស្នេហ៍ដ៏រឹងមាំរយៈពេលប្រមាជណជា ៥ ឆ្នាំមកនេះ ស្រាប់តែកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២២ កន្លទៅនេះ អេដា បានធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមិត្តភក្តិក្នុងរង្វង់សិល្បៈជាច្រើន មានក្តីរំភើបជំនួស និងអបអរដល់រូបនាងជាខ្លាំង ក៏ព្រោះតែគូស្នេហ៍របស់នាងបាលុតជង្គង់សុំនាងរៀបការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា បានសម្តែងនូវអបអរសាទរជាខ្លាំង ក្រោយពីបានឃើញកញ្ញាបានកាន់ដៃគូស្នេហ៍ជនជាតិបរទេសរូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ តារាចម្រៀងស្រីរូបនេះដែរ គេបានឃើញការរៀបចំឡើងយ៉ាងធំដំស្អាតប្រណីតខ្លាំង ជាពិសេស អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ក្នុងកម្មវិធីមានវត្តមានរបស់តារាប្រុសស្រីល្បីៗជាច្រើន ទាំងតារាចម្រៀងតារាសម្តែង តុបតែងខ្លួនខ្ញង់ៗចូលរួមធ្វើការអបអរ និងជូនពរដល់កញ្ញា អេដា និងគូស្នេហ៍ដែលមើលទៅទិដ្ឋភាពនៃកម្មវិធីហាក់មានភាពអធិកអធមខ្លាំងណាស់ ។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment