យូរៗបានជុំគ្នាម្តង! ក្នុងថ្ងៃពិសេស អេដា តារាស្រីល្បីៗប៉ុន្មានដួងនេះ តុបតែងខ្លួនឡើងខ្ញង់បង្អួតសម្រស់ដាក់គ្នា…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាអ្នកគាំទ្រតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា បានសម្តែងនូវក្តីរំភើបអបអរសាទរជាខ្លាំង ក្រោយពីបានឃើញនាងកាន់ដៃគូស្នេហ៍ជនជាតិបរទេសរូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យហើយ ក្រោយគូស្នេហ៍រូបសង្ហាលត់ជង្គត់សុំនាងរៀបការកាលពីមួយរយៈមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ តារាចម្រៀងស្រីរូបនេះផងដែរ គេសង្កេតឃើញថា បានរៀបចំឡើងយ៉ាងធំដំស្អាតប្រណីតខ្លាំង និងឃើញមានវត្តមានរបស់តារាប្រុសស្រីល្បីៗជាច្រើន ទាំងតារាចម្រៀងតារាសម្តែង តុបតែងខ្លួនខ្ញង់ៗបង្អួតសម្រស់ដាក់គ្នា ចូលរួមធ្វើការអបអរ និងជូនពរដល់ អេដា និងគូស្នេហ៍ដែលមើលទៅទិដ្ឋភាពនៃកម្មវិធីហាក់មានភាពអធិកអធមខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ហើយអ្វីដែលធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កាន់តែចាប់អារម្មណ៍ថែមទៀត ក្រោយពីបានឃើញរូបភាព និងវីដេអូនៃសកម្មភាពរបស់តារាល្បីៗប៉ុន្មានដួងនៅក្នុងកម្មវិធីភ្ជាប់ពាក្យនេះមានដូចជា អ្នកនាង មាស សុខសោភា អ្នកនាង សារ៉ាយ សក្ខិណា អ្នកនាង ទឹម រដ្ឋា កញ្ញា មាន សូនីតា អ្នកនាង ភិន សុដាលីស បានឈរថត និងដើរបង្ហាញម៉ូតប្រជែងសម្រស់គ្នាក្នុងឈុតសម្លៀកបំពាក់ពណ៌តែមួយ ដែលមើលពិតជាជះរាងស្រស់ស្អាតឡើងខ្ញង់មិនចាញ់គ្នានោះទេ បើទោះបីតារាស្រីខ្លះក្លាយជាអ្នកម៉ាក់កូនមួយកូនពីរហើយក្តី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment