ហ្វេសប៊ុក៖ ពិតណាស់ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេប្រាកដជាបានស្គាល់ច្បាស់ហើយពី តារាស្រីពីរដួងដែលជ្រកក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងអ្នកនាង សុគន្ធ និសា ។ អាចនិយាយបានថា អ្នកទាំងពីរគឺជាតារាចម្រៀងជើងចាស់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ ។
មួយវិញទៀត តារាចម្រៀងស្រីពីរដួងនេះ ត្រូវបានហ្វេនៗអ្នកគាំទ្រជាច្រើន លើកសរសើរមិនដាច់ពីមាត់ជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យ ខណៈដែលវ័យកាន់តែជ្រេ ប៉ុន្តែនៅតែខ្ញង់មិនឲ្យចាញ់ប្អូនៗជំនាន់ក្រោយប៉ុន្មាននោះទេ ។
ដោយឡែក នៅមុននេះបន្តិចនាថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាពពីរបីសន្លឹករួមការងារជាមួយនឹង អ្នកនាង សុគន្ធ និសា ប្រជេងសម្រស់គ្នាយ៉ាងលេចធ្លោរៀងៗខ្លួន ធ្វើឲ្យមហាជនសរសើរព្រោងព្រាតតែម្តង ខណៈដែលម្នាក់មានវ័យ ៤០ ឆ្នាំ ហើយម្នាក់ ៣៩ ឆ្នាំទៅហើយ ប៉ុន្តែអាចនិយាយបានថា នៅតែក្មេងពូកែថែសម្រស់ដូច ១៩ ឬ ២០ អញ្ចឹង ។
ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ មានបណ្តាហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “នៅតាក្មេងដដែលបងទាំង2, 18មិនដូរទេ, អ្នក១៨សូមខ្មាស់បងៗហើយ, នៅតែស្អាត់ដដែល, Idol ទាំងពីរបស់ខ្ញុំស្អាតណាស់, ស្អាតមិនចាញ់គ្នាទេ idol ទាំងពីរ, តារាកុំពូលរបស់ហង្សមាស, អាយុគ្រាន់តែជាតួលេខមែន” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។