ម្តាយឯណាមិនឈឺ បើឃើញកូនស្រីខ្លួនអាយុ ៥ ឆ្នាំ ត្រូវគ្រូជនជាតិហ្វីលីពីន ធ្វើបែបនេះដាក់កូនស្រីនខ្លួនពេលរៀនក្នុងថ្នាក់

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរ ក្រោយឃើញស្រី្តម្នាក់បានទម្លាយថាកូនស្រីរបស់ខ្លួន ដែលមានអាយុទើប ០៥ ឆ្នាំ ត្រូវបានគ្រូជនជាតិហ្វីលីពីន ទះ.កំ.ភ្លៀ.ងពេលកំពុងរៀនក្នុងថ្នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈស្រ្តីជាម្តាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា MiMi Jasmine បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “ខ្ញុំឈឺចិត្តដេកយំមួយយប់ហើយ រឿងកូនរបស់ខ្ញុំត្រូវអ្នកគ្រូជនជាតិហ្វីលីពីនទះគាត់មួយកំ.ផ្លៀ.ង ពេលកំពុងរៀននៅក្នុងថ្នាក់ ។ ថាចង់លាក់រឿងហ្នឹងដល់ប៉ារបស់គាត់ តែខ្ញុំទទួលយោបល់ពីមិត្តៗ និង បងប្អូនខ្ញុំ គាត់ថាកុំលាក់គាត់អីរឿងដល់ថ្នាក់នេះ ។ មួយយប់ទល់ភ្លឺ ខ្ញុំដេកណែនទ្រូងយំមិនឈប់ គិតថាហេតុអីបានត្រូវវៃ.កូនខ្ញុំដល់ថ្នាក់នេះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីហ្វេសប៊ុកខាងលើ ដែលជាម្តាយក្មេងស្រីរូបនេះ បានបន្តទៀតថា បានបន្តទៀតថា ជាទំលាប់ ពេលកូនខ្លួនមកពីសាលា គេតែងងូតទឹកសម្អាត ដុសសាប៊ូឱ្យកូន ស្រាប់តែកូនស្រែកឮៗថា “ម៉ាមី កុំប៉ះមុខកូន អូនឈឺខ្លាំង! តើកូនកើតអី? អ្នកគ្រូជនជាតិទះ.អូនមួយកំ.ផ្លៀ.ង អូនឈឺណាស់” ។ ស្ត្រីជាម្ដាយ ក៏បានទាញថ្ពាល់មើល ឡើងហើ.មម្ខាង សាច់ថ្ពាល់រឹងដល់អញ្ចាញ តែមិនខៀវទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីជាម្តាយ ក៏បានបញ្ជាក់ទៀតថា កូនរបស់ខ្លួនធ្លាប់ប្រាប់ថា “អូនខ្លាចអ្នកគ្រូជនជាតិគាត់កា.ច វ៉ៃ.អូនឈឺៗ ពេលខឹងអូន យកប៉ុងលុបក្តារខៀនគ.ប់អូន ទាញសក់អូនឡើងលើ ឱ្យទៅឈរជើង១ មុខក្តារខៀន ហើយស្រែកដាក់អូនខ្លាំងៗ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបខ្លួនលួងកូនឱ្យឈប់មាត់ កុំឱ្យគ្រូធ្វើបាបខណៈមកដល់ផ្ទះថ្ងៃខ្លះ ក្មេងស្រីថា “អូនឈប់និយាយគ្នាហើយ ម៉ាមី អូនចេះណាស់លូវ អូនខ្លាចអ្នកគ្រូជនជាតិឡើងញ័រហើយ គាត់អត់.វ៉ៃ.អូនទេ ថ្ងៃខ្លះទៀតអូនមាត់តិចៗ គាត់ទាញសក់អូនឡើងឈឺហើយ.វ៉ៃ.អូនខ្លាំង”ៗ ។

ទាក់ទងទៅនឹងរឿងរ៉ាវបែបនេះ ស្រ្តីជាម្តាយបានពោលពាក្យមិនអស់ចិត្តថា គាត់ជាគ្រូបែបម៉េច ខណៈម្តាយគ្រប់រូបឮថា គ្រូជនជាតិមកបង្រៀនគឺសប្បាយចិត្តកូន និង ឆាប់ចេះនិយាយភាសាបានល្អ តែនេះហួសពីការរំពឹងទុក ទៅជា.វៃ.កូនខ្លួនកា.ច គ.ប់ បោ.ចស.ក់ឡើងលើ ឱ្យឈរជើង ១ ចុងក្រោយ.ទះ.កំ.ផ្លៀ.ងឡើងហើ.មតែម្ដង ។

ក្នុងនោះស្ត្រីរូបនេះបានពោលទៀតថា “ម៉ាក់អាណិតកូនខ្លាំងបំផុត កូនទើបអាយុ ៥ ឆ្នាំ យប់ឡើងនៅមឹមគោៗ ស្លៀកខោទឹកនោមនៅឡើយ តែត្រូវទទួលនៅការវាយ.ទះ.ត.ប់ហើ.មមុខបែបនេះ ម៉ាក់ទទួលយកមិនបានទេ” ៕

Related posts

Leave a Comment