ចូលឆ្នាំខ្មែរ ឆ្នាំនេះ ដឹងតែរាំហុយដីហ្មង បើពីរោះគ្រប់បទអ៊ីចឹងអី ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “មាន់កម្សត់” ពីរោះប្លែកណាស់ ដល់ថ្នាក់ ម្នាក់ៗហ៊ាន និយាយថា…(មានវីដេអូ)

ចាប់តំាងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។

ក្នុងចំណោមបទជាច្រើននោះ មាន ៤បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះជាមួយ តន់ ចន្ទសីម៉ា។ មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា។

៤បទនោះមានដូចជា “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស” និង “អរគុណកាមេរ៉ា”។

នៅមិនទាន់អស់ទេ មកដល់ព្រឹកមិញនេះទៀត នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញចម្រៀងដ៏ប្លែកមួយបទទៀតហើយ សម្រាប់ តារាចម្រៀងទំាងពីរ ក្រោមចំណងជើងថា “មាន់កម្សត់” ដើម្បីទុករាំកម្សាន្ត លេងសប្បាយ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់នាពេលខាងមុខនេះ។

បទនេះ ក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ Tempo Tris និងប្រុស ម៉ៅ ផងដែរ។

ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ មិនអាចទប់ចិត្តជាប់ឡើយ ក៏បាន នាំគ្នា និយាយថា ៖ អូនជាមាន់មេ បងជាមាន់ឈ្មោល, ធ្វើបាបមាន់ គ្នាមិនដឹងអីផង, មួយបទទៀតហើយ រសជាតិប្លែកម្យ៉ាង បងសុវត្ថិ នៅតែល្អដដែល សម្លេងមិនប្រែសោះ, មានមាន់ទៀត អាយដល ស្តាប់ទៅ ពីរោះទៅៗ, មួយថ្ងៃ មួយបទ អាយដលខ្ញុំ ពីរោះណាស់, ចូលឆ្នាំហ្នឹង ដឹងតែរាំអោយហុយដីហ្មង។

តោះដើម្បីកុំឲ្យខាតពេលយូរ ថាបទនេះ ពីរោះ ប្លែក យ៉ាងណានោះ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment