ស្មានមិនដល់ថា ឪពុកម្តាយ វណ្ណដា មានក្តីស្រមៃចង់ឲ្យកូនក្លាយខ្លួនមានការងារធ្វើទាំងនេះសោះ តែចុងបញ្ចប់ហាក់អ្វីៗផ្ទុយស្រឡះគ្នាដាច់…(មានវីដេអូ)

ហ្វេស៊បុក៖ ពិតណាស់ តារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា កំពុងក្លាយជានិមិត្តរូបរបស់មិត្តយុវវ័យជាច្រើនកុះករ ខណៈតារាប្រុសរូបនេះបានសាងភាពជោគជ័យលើវិថីចម្រៀងទាំងវ័យក្មេងបែបនេះ តាមរយៈសមត្ថភាពផលិតបទចម្រៀងមួយបទៗ ដែលពោរពេញដោយភាពពីរោះទាក់ទាញ ចម្រៀងប្លែកពីគេដទៃ ក្នុងតន្រ្តី Hip Hop នៅកម្ពុជាយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលអតីតកាលវិញ វណ្ណដា បានទម្លាយឲ្យដឹងថា កាលពីមុនលោកឪពុកអ្នកម្ដាយរបស់លោកមិនចង់ឱ្យលោកធ្វើជាតារាចម្រៀង ឬជាអ្នកចម្រៀងរ៉េបនោះទេ ប៉ុន្ដែលោកពុករបស់តារាចម្រៀងប្រុសរូបនេះ ចង់ឱ្យលោកធ្វើជាមេធាវី ចំណែកឯអ្នកម្ដាយលោកវិញចង់ឱ្យលោកក្លាយជាគ្រូពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា វណ្ណដា គោរពស្រលាញ់អ្នកមានគុណទាំងពីរ ប៉ុន្តែអាចនិយាយបានថា លោកជាមនុស្សម្នាក់ដែលឯករាជ្យមិនស្ដាប់អ្នកណា រហូតបានអ្វីដែលលោកត្រូវការ ហើយពេលនោះហើយដែរ វណ្ណដា លាឪពុកម្តាយចាកចេញពីផ្ទះទៅរស់នៅឯទីក្រុងភ្នំពេញជាមួយលុយត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មានអ្នកណាម្នាក់អាចជឿទេថា វណ្ណដា អាចរស់នៅដោយខ្លួនឯងបានសូម្បីតែម្តាយរបស់លោក តែលោកក៏អាចធ្វើវាបានរហូតក្លាយជាតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញដូចពេលនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment