អ្នកណាមិនប្រាថ្នា! អេដា តារាស្រីកំពូលសំណាង អនាគតប្តីល្អមធ្យម ងំឪពុកក្មេកមានមុខរបរគួរឲ្យគោរពនៅអាមេរិក ថែមទាំងស្រលាញ់នាងដូចកូនបង្កើត

ហ្វេសប៊ុក៖ ពិតណាស់ នៅខ្វះតែមួយជំហាន់នោះទេ តារាចម្រៀង អេដា និងគូដណ្តឹង នឹងក្លាយជាប្តីព្រពន្ធរៀបការតាមប្រពៃណីហើយ ក្រោយអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ បានប្រារពន្ធឡើងអធិកអធមមិនចាញ់ពិធីមង្គលការសមល្មមមួយនោះទេ ព្រមទាំងមានវត្តមានតារាល្បីៗ ចូលរួមយ៉ាងច្រើនកុះករ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចនិយាយបានថា អេដា ជានារីម្នាក់ដែមានសំណាងបានស្វាមីបរទេសដែលស្រលាញ់ថ្នាក់ថ្នមនាង ច្បាស់លាស់ជាមួយគ្នារហូតរៀបចំពិធីភ្ជាប់ពាក្យឡើង ហើយរឿងដែលមមហាជនកាន់តែមានចិត្តលួចច្រណែននឹងជីវិតរបស់ អេដា នោះគឹ នាងមានឪពុកក្មេកដែលដល្អស្រលាញ់មើលថែ បារម្ភពីនាង និងចាត់ទុក អេដា ប្រៀបដូចជាកូនស្រីបង្កើតអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ អេដា ក៏បានទម្លាយពីមុខមាត់របស់អនាគតឪពុកក្មេកនាង គឺជាវេជ្ជបណ្ឌិតដ៏ពូកែមួយរូបឈ្មោះថា ដុកទ័រ តាន់ សុង នៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ អេដា ក៏បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “គាត់ជាឪពុកក្មេករបស់ខ្ញុំ គាត់ជាមនុស្សចាស់ទុំម្នាក់ដែលស្រឡាញ់ បារម្ភពីខ្ញុំដូចជាកូនបង្កើត គាត់ទទួលយកអ្វីគ្រប់យ៉ាងដែលជាខ្ញុំ និង តែងតែសរសើររាល់ការងារដែលខ្ញុំធ្វើ គាត់តែងតែរំឭកខ្ញុំ កុំឱ្យបោះបង់ការសរសេរចម្រៀង និង ការច្រៀង ព្រោះគាត់មានមោទកភាពណាស់នៅពេលដែលឮគេស្តាប់ និង ច្រៀងចម្រៀងរបស់ខ្ញុំ ខ្ញុំអាចជាកូនប្រសាស្រីដែលមានសំណាងបំផុត” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment