អ្នកណាយល់អារម្មណ៍មួយនេះ! មុនបាត់បង់ជីវិតកន្លះខែមុន នារីជាភរិយាបានធ្វើខួបកំណើតឲ្យប្តី ថែមទាំងពោលពាក្យរំជួលចិត្តបែបនេះ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏សម្តែងនូវការសោកស្តាយជាពន់ពេក ក្រោយបានឃើញពីសារមួយរៀបរាប់ពីក្តីទុក្ខសោករបស់បុរសម្នាក់ជាប្តី ដែលបានបាត់បង់ភរិយារបស់ខ្លួនជាទីស្រលាញ់ ខណៈនាងសម្រាលកូនមុនថ្ងៃកំណត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលធ្វើឲ្យមហាជន រំជួលចិត្តតាមទៀតនោះ មុនបាត់បង់ជីវិត នារីជាភរិយារបស់បុរសខាងលើ ទើបនឹងបានធ្វើខួបកំណើតយ៉ាងកក់ក្តៅជូនស្វាមីរបស់ខ្លួន ពោលគឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ដោយបណ្តាញសង្គមជាភរិយា បានបង្ហោះរូបភាពធ្វើខួបកំណើតជូនប្តីជាទីស្រលាញ់របស់ខ្លួនព្រមទាំងភ្ជាប់ជាមួយសារបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រីករាយថ្ងៃកំណើតប្ដីសម្លាញ់ អូនគ្មានកាដូអ្វីឱ្យបងទេ មានតែពាក្យជូនពរឱ្យបង សុខសប្បាយ សុខភាពល្អ សុវត្ថិភាព ការងារទៅមុខដោយរលូន លុយចូលឱ្យច្រើនៗ និង ស្រឡាញ់អូន និង កូនឱ្យច្រើនៗដូចគ្នា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលគួរឲ្យសោកស្តាយជាពន់ពេក បែរជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ បុរសជាប្តីបានបញ្ជាក់ថាភរិយាខ្លួនបានបាត់ប់ជីវិតទៅហើយ ព្រមទាំងបានបង្ហោះសារសោកស្តាយទាំងទឹកភ្នែកថា៖ “បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន ណាប្រពន្ធសម្លាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលត្រឹមតែ ៣ យប់សោះ បែរជាអាចធ្វើឱ្យអូន ចាកចេញទៅពីបង និង គ្រួសារដោយមិននឹកស្មាន ។ អូនអើយកូនយើង មានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែ អូនតែងចង់ឃើញមុខកូន អូនស្រឡាញ់កូនណាស់ អូនទិញសម្ភារគ្រប់យ៉ាងទុក តាំងពី ៥-៦ ខែ ត្រៀមសម្រាប់កូន ។

ថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់រឹងមាំ ហើយគួរឱ្យស្រឡាញ់ណាស់ ។ អូនជាជាស្រ្តីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិត និង ជួយអ្នកដទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រឡាញ់ស្វាមីបំផុត ។ ពេលបងចេញទៅធ្វើការ គឺសុំឱបបន្តិចសិន ពេលមកពីធ្វើការវិញ ក៏សុំឱបបន្តិចដែរ ។

អូនតែងចង់ឱ្យប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន ។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយ ថាពេលកូនរបស់យើងអាយុ ៦ ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះ អូនបានក្បត់សន្យាជាមួយបងហើយ ។

អូនបានប្រាប់បងថា ក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រឡាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែរជាត្រូវបាត់បង់មនុស្សដែលស្រឡាញ់បងបំផុតដោយមិននឹកស្មានទៅវិញ ។ ពួកយើងរៀបការមិនទាន់បាន ១ ឆ្នាំផង (១០ ខែ ៦ ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដទៃ ។

រឿងដែលកើតឡើង បងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងមិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និង គ្រួសារយើងឱ្យបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រឡាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រឡាញ់ដែលអូនបានផ្តល់ឱ្យបង បងនឹងរក្សាវាទុកជារៀងរហូត ។ ពីបង ស្វាមីសម្លាញ់របស់អូន” ៕

Related posts

Leave a Comment