អ ស្ចា រ្យណាស់ !! ឆាប់ៗនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងរៀបចំដំ ណើរ ការ ក ម្មវិធីសិល្បៈកំសាន្ត ដ៏ ក ក្រើ ក មួយ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ផ្សាយតាមរយៈទូរទស្សន៍ Smart TV….

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។ មានប្រិយមិត្តជាច្រើនក៏បានចង់ដឹងពីប្រវត្តិ និងការរកស៊ីរបស់អ្នកឧកញ៉ាតាំងពីពេលធ្វើជាពលករនៅកូរ៉េ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ៖

ថ្មីៗនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបានបង្ហោះសារតាមរយះគណនីយfacebook​របស់លោកថា ខ្ញុំបាទ ឡេង ណាវ៉ាត្រា និងលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅពេលដ៏ខ្លីខាងមុខនេះ និងរៀបចំដំណើរការកម្មវិធីសិល្បៈកំសាន្តដ៏ក ក្រើ ក មួយ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ផ្សាយតាមរយៈទូរទស្សន៍ Smart TV។ បច្ចេកវិទ្យាទំនើបបានផ្លាស់ប្ដូរ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយលឿន ហើយទទួលបានលទ្ធផលពិតប្រាកដជាក់ស្ដែង និងទស្សនាបានយ៉ាងទូលំទូលាយពេញពិភពលោក។ ឆ្លៀតឱកាសនេះសម្រាប់ម្ចាស់ផលិតផលដែលមានបំណងផ្សព្វផ្សាយ តាមកម្មវិធីទូរទស្សន៍នេះសុំទំនាក់ទំនងមកមុន ដើម្បីទទួលបានតម្លៃល្អ និងលក្ខខណ្ឌពិសេស។

Related posts

Leave a Comment