និយាយលេង ឬនិយាយពិតមែន? ខែក្រោយ យក់ ថិតរដ្ឋា ប្រកាសរៀបការម្តងទៀត ថែមទាំងអញ្ជើញលោក ឃុំ ប៉ុណ្ណាដែត ជាភ្ញៀវកិត្តិយសទៀតផង

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយមានការងឿងឆ្ងល់មិនអស់ចិត្ត ក្រោយឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា បានប្រកាសនឹងចូលរោងការម្តងទៀតនៅខែក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រវិស័យចម្រៀង អ្នកណាមិនដឹងថា យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបការរួមរស់ជាប្តីប្រពន្ធតាមប្រពៃណីជាច្រើនឆ្នាំមកហើយ ក្នុងនោះពួកគេទាំងពីរ ថែមទាំងទទួលបានកូនប្រុសស្រីដល់ទៅ ៣ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ប៉ុន្តែនៅសុខៗ តារាចម្រៀងស្រីខាងលើបែរប្រកាសរៀបការម្តងទៀតធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹមបង្ហោះសារប្រកាសពីដំណឹងរៀបការម្តងទៀតនៅខែក្រោយមិនអស់ចិត្ត អ្នកនាង យក់ ថិតដ្ឋា ថែមទាំងផ្តាំទៅប្តីសម្លាញ់គឺ លោក ឃុំ ប៉ុណ្ណាដែត ឲ្យអញ្ជើញចូលរួមជាកិត្តិយសកុំខាន ជាពិសេសឲ្យលោកចងដៃឲ្យច្រើនៗថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង យក់ ថិតរដ្ឋា បានបង្ហោះរូបថតស្លៀកពាក់បែបបុរាណលើគណនីហ្វេសប៊ុក ហើយថែមទាំងបាននិយាយរៀបរាប់បែបលេងសើចថា៖ “បងហា! ឃុំ ប៉ុណ្ណាដែត ខែក្រោយនេះអូនរៀបការម្តងទៀតហើយណា ហើយសូមអញ្ជើញ បងជាកិត្តិយសក្នុងកម្មវិធីរបស់ខ្ញុំផងចា៎ សង្ឃឹមថាបងអត់ប្រកាន់ទេ កុំភ្លេចចងដៃច្រើនៗមកណា” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment