ហ្វេសប៊ុក៖ ពិតណាស់ បច្ចុប្បន្ននេះ អតីតតារាកំប្លែងអ្នកនាង ផន សុផារី កំពុងរស់នៅសាងគ្រួសារជាមួយស្វាមី និងកូនស្រីទាំង ២ យ៉ាងមានក្តីសុខ ដោយជារឿយៗអតីតតារាកំប្លែងស្រីរូបនេះ បានបង្ហោះរូបថតនៅលើបណ្តាញសង្គមហ្វេសប៊ុកពីក្តីសុខ សុភមង្គលក្នុងគ្រួសារពោរពេញដោយភាពកក់ក្តៅ ជាមួយនឹងការរស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ប្រើជីវិតបែបអភិជនមិនធម្មតានោះទេ ។
ទោះបីជា អ្នកនាង ផន សុផារី និងស្វាមី ទើបនឹងរៀបការក្លាយជាប្តីប្រពន្ធនៅឆ្នាំ ២០១៧ ប៉ុន្តែអ្នកទាំងពីរបានទាក់ទងយល់ចិត្តថ្លើមគ្នាតាំពីឆ្នាំ ២០១៤ មកម្ល៉េះ ។
ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះ ចំថ្ងៃខួបស្នេហា ៨ ឆ្នាំ គេក៏បានឃើញអតីតតារាកំប្លែងរូបនេះ បានបង្ហោះសារផ្តាំទៅស្វាមីយ៉ាងចាក់ដោតថា៖ “បើថ្ងៃមុខបងមើលមកខ្ញុំលែងស្អាត មើលមកខ្ញុំគួរឱ្យធុញទ្រាន់ បងអស់ចិត្តពីខ្ញុំ សុំឱ្យបងនឹកឃើញថា ស្រី
ម្នាក់នេះធ្លាប់ជាស្រីដែលបងប្រាប់ថាស្រឡាញ់ ជាមនុស្សស្រីដែលបងតស៊ូគ្រប់យ៉ាងដើម្បីបានជួប ជាមនុស្សស្រីដំបូងដែលបងប្រាប់ចាស់ទុំឱ្យចូលស្តី ទម្រាំមកដល់ពេលនេះ តើពួកយើងទាំងពីរជំនះឧបសគ្គ លំបាក តស៊ូ អ្វីខ្លះ?” ។
រួមជាមួយគ្នានេះ អ្នកម៉ាក់កូន ២ រូបនេះបានបន្តទៀតថា៖ “មកដល់ពេលនេះតើស្រីម្នាក់នេះលះបង់អ្វីខ្លះដើម្បីបង? គ្រប់យ៉ាងដែលខ្ញុំលះបង់ ខ្ញុំមិនដែលចង់ទាមទារតបស្នងអ្វីមកវិញឡើយក្រៅពីចង់ឱ្យបងអាណិត ផ្តល់សុភមង្គល ក្តីស្រឡាញ់ស្មោះត្រង់ មកឱ្យខ្ញុំ និងកូន
ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ព្រោះលើលោកនេះស្រ្តីដែលស្រឡាញ់បងពិតប្រាកដមានតែ 2 នាក់ទេ គឺម្តាយបង និង ខ្ញុំជាប្រពន្ធបង Happy anniversary 8 year of love” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។