ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ទៅលើជីវិតបែបអភិជនរបស់នាងជាខ្លាំង ក្រោយពីតារាស្រីរូបនេះ បានហោះទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ។
ទន្ទឹមនឹងការដើរកម្សាន្តលើទឹកដីប្រទេសបារាំងលើកនេះ គេសង្កេតឃើញថា ទេព បូព្រឹក្ស បានដើរចាយជីវិតហាយសូរចូលហាងទំនើបៗ ជះលុយទាំងខ្ទាស់ៗទិញរបស់ប្រ៊េនល្បីៗគរដូចភ្នំ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ សម្លឹងមើលភាពហ៊ឺហាររបស់នាងមិនបានឡើយ ។
យ៉ាងណាមិញ ក្រោយពីបានចាយជីវិតដើរកម្សាន្តយ៉ាងអភិជនលើទឹកដីប៉ារីស រយៈពេលប្រមាណជាង ១ សប្តាហ៍មកនេះ លុះថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២ នេះ ទេព បូព្រឹក្ស ក៏បានរៀបចំធ្វើដំណើរវិលមកស្រុកខ្មែរវិញ ដែលឃើញថាកញ្ញាពិតជាធ្វើឲ្យមហាជន អ្នកតាមដានហាក់ស្រឡាំងកាំងខ្លាំង ក្រោយបានឃើញនាងប្រមូលឥវ៉ាន់ដែលបានដើរទិញនោះ ទាំងកេសៗសុទ្ធសឹងតែជារបស់ប្រ៊េនៗជះលុយទិញអស់រាប់ម៉ឺនដុល្លារ ។
ស្របពេលនោះផងដែរ ក្រឡេកទៅមើល លោក ជី ដេវីត វិញ បន្ទាប់ពីបានឃើញគូស្នេហ៍រៀបចំប្រមូលឥវ៉ាន់ត្រឡប់មកខ្មែរវិញសុទ្ធតែឥវ៉ាន់ម៉ាកល្បីៗទាំងកេសៗបែបនេះ ក៏បានឃើញលោកធ្វើការស៊ែរបន្តភ្ជាប់ជាមួយនឹងសារបង្ហាញពីអារម្មណ៍ស្លុតចិត្តខ្លាំងសឹងតែកើតខ្យល់ គ ដែលលោកបាននិយាយថា៖ “ពុទ្ធោ ! សុំប្រេងខ្យល់បងប្អូន LV ដាក់កេសអីចឹងម៉ង” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។