នៅតែពីរោះចឹង! ឃុំ ប៉ុណ្ណាដែត ខានច្រៀងយូរឆ្នាំ តែពេលបានបង្ហើសំនៀងម្តង ទឹកដមសំនៀងមិនប្រែប្រួលអីបន្តិចសោះ នៅតែពីរោះខ្លាំងដដែល….(មានវីដេអូ)

ហ្វេសប៊ុក៖ គិតត្រឹមពេលនេះ គឺមានរយៈពេលជាង ១៥ ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ក្រោយចូលរោងការសាងគ្រយសារយ៉ាងមានសុភមង្គលជាមួយអ្នកនាង យក់ ឋិតរដ្ឋា ក្នុងអំឡុងឆ្នាំ ២០០៦ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បច្ចុប្បន្ននេះគេសង្កេតឃើញថា អតីតតារាចម្រៀងប្រុសរូបនេះ និងភរិយា កំពុងសំងំសាងគ្រួសារ មើលថែកូនៗ និងបង្កើតមុខជំនួញក្នុងដៃជាច្រើននោះ ប៉ុន្តែមួយរយៈពេលមកនេះ ឃើញថាអ្នកនាង យក់ ឋិតរដ្ឋា បានឈានជើងចូលក្នុងវិស័យសិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗប៉ុន្មានបទដែរ ចំណែកឯលោកវិញពុំទាន់ឃើញបង្ហាញវត្តមានក្នុងវិស័យចម្រៀងនេះនៅឡើយនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ លោក ឃុំ ប៉ុណ្ណាដែត បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ទៅលើរូបលោកជាខ្លាំង ក្រោយពីខានបានឃើញលោកកាន់ក្បាលមៃក្រូជាច្រើនឆ្នាំកន្លងមកនេះ ក៏បានឃើញលោកបានបង្ហើរសំឡេងក្នុងកម្មវិធីជប់លៀងបែបលក្ខណៈ គ្រួសារជាមួយបងប្អូន និងភរិយាដែលឃើញថាលោកនៅតែបកស្រាយបទចម្រៀងបានយ៉ាងពីរោះខ្លាំងដដែល បើទោះបីជាខកខានច្រៀងជាច្រើនយូរឆ្នាំមែន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment