នៅតែផ្អែមល្ហែមដដែល! អស់ចម្ងល់ ក្រោយ ដួង ម៉ានិច និង អតីជាតិបុត្រ ចេញវីដេអូបកស្រាយច្បាស់ៗ ក្រោយល្បីរឿងបែកគ្នា…(មានវីដេអូ)

បើនិយាយពីទំនាក់ទំនងរវាង តារាសម្ដែង ដួង ម៉ានិច និង ប្រុសក្មេង ថៃ អតិជាតិបុត្រ កន្លងមកនេះ បើទោះបីជាពួកគេទាំងពីរមិនបានប្រកាសជាសាធារណៈថាជាគូស្នេហ៍ខុសវ័យមែន ប៉ុន្តែក៏មានមហាជនជាច្រើនយល់ថាពួកគេទាំងពីរបានកំពុងសាងស្នេហ៍នឹងគ្នាដែរ ព្រោះថាពួកគេតែងបង្ហាញសកម្មភាពស្និទ្ធស្នាលទៅណាមកណាប្រៀបដូចជាគូស្នេហ៍អ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មួយរយៈនេះលើបណ្ដាញសង្គមស្រាប់តែផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនអ្នកគាំទ្រជាច្រើន បន្ទាប់ពីពុំឃើញសកម្មភាពតារាប្រុសស្រីមួយគូនេះ បង្ហាញភាពស្និទស្នាលជាមួយគ្នាដូចពីមុននោះ ដែលធ្វើឱ្យមានមហាជនមួយចំនួនគិតថាអ្នកទាំងពីរមានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះដែរ ក្រោយឃើញផ្ទុះល្បីរឿងអ្នកទាំងពីរចែកផ្លូវគ្នាបែបនេះ មិនបង្អង់យូរ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ ក៏បានធ្វើការចេញវីដេអូនិយាយបកស្រាយយ៉ាងច្បាស់ៗឱ្យដឹងថា អ្នកទាំងពីរពុំបានមានបញ្ហាអ្វីនឹងគ្នាឡើយ ហើយក៏មិនបានបែកគ្នាដែរ ដោយសារតែមួយរយៈនេះ អតិជាតិបុត្រ បានជួបគ្រោះថា្នក់ប៉ះពាល់សុខភាពត្រូវសម្រាកព្យាបាល បានជាធ្វើឱ្យពួកគេមិនបានជួបគ្នា និង បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាដូចមុន៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment