ថៃ អតិជាតិបុត្រ អះអាងបែបនេះ បើខ្លួនឈ្នោះគ្នាជាមួយ ដួង ម៉ានិច មែន លុះត្រាតែមានរឿងចម្លែកនេះកើតឡើង

ពិតណាស់ថ្មីៗនេះ លើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនអ្នកគាំទ្រជាច្រើន ក្រោយពីឮពាក្យចចាមអារ៉ាមថា គូស្នេហ៍ខុសវ័យ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ មានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ បន្ទាប់ពីពុំឃើញសកម្មភាពភាពស្និទស្នាលជាមួយគ្នាមួយរយៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយផ្ទុះល្បីពាក្យចចាមអារ៉ាមបែបនេះ គេក៏បានឃើញ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ បានធ្វើការចេញវីដេអូនិយាយបកស្រាយយ៉ាងច្បាស់ៗឱ្យដឹងថា អ្នកទាំងពីរពុំបានមានបញ្ហាអ្វីនឹងគ្នាឡើយ ហើយក៏មិនបានបែកគ្នាដែរ ដោយសារតែមួយរយៈនេះ អតិជាតិបុត្រ បានជួបគ្រោះថា្នក់ប៉ះពាល់សុខភាពត្រូវសម្រាកព្យាបាលបានជាធ្វើឱ្យពួកគេមិនបានជួបគ្នា និង បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាដូចមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនបានដឹងច្បាស់ជុំវិញរឿងនេះ ថែមទាំងកាន់តែច្បាស់ពីចំណងស្នេហ៍ខុសវ័យរវាង តារាប្រុសស្រីមួយគូនេះ ពិតជាមានភាពជ្រាលជ្រៅកម្រិតណានោះ ក្រោយពីបានឃើញ ថៃ អតិជាតិបុត្រ និយាយបកស្រាយ និង អះអាងយ៉ាងមោះមុតឱ្យដឹងពីទំហំចិត្តរបស់ខ្លួនចំពោះ កញ្ញា ដួង ម៉ានិច ដែលមិនអាចមានបញ្ហាណាមួយធ្វើឱ្យអ្នកទាំងពីរបែកបាក់គ្នាបាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អតិជាតិបុត្រ បានសរសេររៀបរាប់ថា ៖ «ឈ្លោះទៅណា ចង់ប្រាប់ថា បើមានអ្នកនិយាយថាបុត្រឈ្លោះជាមួយ ដួង ម៉ានិច លុះត្រាតែសេះដុះស្នែង ស្វែងយល់ពីជម្រៅចិត្តដៃគូនេះឱ្យច្បាស់មុនផ្សាយលោកសារព័ត៌មាន លុយ និង បញ្ហា ណាក៏ដោយ ក៏មិនអាចទិញទឹកចិត្ត ខ្ញុំចំពោះ កញ្ញា ដួង ម៉ានិច បានទេ Doung Manich – ដួង ម៉ានិច»៕

Related posts

Leave a Comment