ព្រះសីហនុ៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើន ច្បាស់ស្គាល់កិត្តិនាមរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រោះលោកជាបុគ្គលដ៏ជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលមានទ្រព្យ និងដីធ្លីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ហើយលោកតែងតែត្រូវបានមហាជន កោតសរសើរពីជីវិតតស៊ូរបស់លោកជាហូរហែ ព្រោះបើទោះបីជា ឯកឧត្តមបណ្ឌិតមានជំនួញពេញដៃពិតមែន តែលោក និងភរិយាជំទាវ នៅតែចូលចិត្តប្រើជីវិតសាមញ្ញៗ និងនៅតែបង្ហាញភាពល្អូកល្អើនជាមួយគ្នាមិនដែលខាន។
ជាក់ស្ដែង ថ្មីៗនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានធ្វើដំណើរទៅលេងដីចម្ការនៅខេត្តព្រះសីហនុ ព្រមទាំងបានផ្ដិតយករូបភាពជាច្រើនជាមួយភរិយាជំទាវ និងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផេក ភ្ជាប់ជាមួយពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅខ្លាំងតែម្ដង។ ក្នុងនោះលោកបានសរសេរថា៖
“ពេលវេលាកាន់រំកិលទៅមុខឥតឈប់ឈរ ដូច្នេះហេីយទេីបរូបខ្ញុំតែងតែបង្កេីនភាពស្និទ្ធស្នាល ជាមួយជំទាវប្រហុកអោយបានកាន់តែច្រើនទៅៗ ព្រោះអីមិនដឹងទេថាតេីអ្នកណាទៅមុន អ្នកណាទៅតាមក្រោយទេ។ ដេីមខែឧសភានេះគឺដល់រដូវទុរេន សាវម៉ាវ និងមង្ឃុត ដែលខ្ញុំបានដាំកាលពីជាងដប់ឆ្នាំមុន នៅលេីទឹកដីតំបន់ឆ្នេរសមុទ្រកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទុំល្មមប្រមូលផលព្រមៗគ្នាតែម្តង ដូច្នេះហេីយបានជាខ្ញុំនាំជំទាវប្រហុក មកប្រមូលផលដេីម្បីរំលឹកពីប្រវត្តិស្នាដៃផ្ទាល់ដែលបានបន្សល់ទុក ។” ។
យ៉ាងណាមិញ តាមរយៈសំណេរនិងរូបភាពដ៏មានអត្ថរសនិងអត្ថន័យទាំងនេះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅពេលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពិតជាមិនស្ញើចមិនបាន ព្រោះបើទោះបីជាឯកឧត្តមបណ្ឌិត និងភរិយាបានចាប់ដៃសាងគ្រួសារមកជាង ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែចំណងភក្ដីភាពរបស់ពួកគាត់នៅតែស្អិតរមួតបែបនេះ នរណាៗក៏ប្រាថ្នាចង់បានជីវិតគូដ៏ចម្រុងចម្រើនបែបនេះដូចរូបលោកផងដែរ៕