ភ្នំពេញ៖ បច្ចុប្បន្ន ពិធីការិនីដ៏សម្បូរសមត្ថភាពអ្នកនាង នាង សុវឌ្ឍនា ដែលមនុស្សនៅក្នុងបណ្ដាញសង្គមស្គាល់ថា ឌីជេណាណា កំពុងមានឈ្មោះបោះសម្លេង និងមានអ្នកស្រលាញ់ចូលចិត្តច្រើន តាមរយៈវីដេអូចែករំលែកចំណេះដឹង ការលើកទឹកចិត្ត និងបទពិសោធន៍ផ្សេងៗនៅលើបណ្ដាញសង្គម។
ជាមួយគ្នានេះដែរ ក្រៅពីមានសមត្ថភាព និងចំណេះដឹងហើយ ពិធីការិនីរូបនេះ ថែមទាំងមានសម្រស់សមរម្យគួបផ្សំផងដែរ ពិសេសនាងក៏មានគ្រួសារមហាយល់ចិត្តខ្លាំងតែម្ដង។
ដោយឡែក បើក្រឡេកទៅមើលរូបភាពមួយសន្លឹកដែល ឌីជេ ណាណា ទើបតែបានបង្ហោះកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែល ឌីជេ រូបនេះបានថតជាមួយអ្នកម្តាយខ្លួន គេសង្កេតឃើញថា សម្រស់របស់អ្នកទាំងពីរហាក់ប្រហែលគ្នា ។
ជាមួយគ្នានេះផងដែរ ឌីជេ ណាណា ក៏បានភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ទៀតថ៖ “សង្ឃឹមថាពេលខ្ញុំអាយុ56ឆ្នាំដូចម៉ែ ខ្ញុំស្អាតបានប្រហែលម៉ែទៅចុះណា។” ។
ចាប់អារម្មណ៍នឹងសារមួយនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេស៊បុក បានចូលមកខមិនថាសរសើរជាហូរហែ ព្រោះតែម្ដាយរបស់ ឌីជេណាណា នៅតែមានមុខមាត់ក្មេងល្ហក់ មិនចាស់ទាល់តែសោះខណៈគាត់មានអាយុ ៥៦ឆ្នាំទៅហើយ រហូតអ្នកនិយមលេងបណ្ដាញសង្គម ឃើញហើយស្មានថាជាបងប្អូនគ្នាយ៉ាងដូច្នោះ៕