តារាសម្តែងស្រីស្រស់ស្អាត អ្នកនាង ម៉ាក់ សែនសូនីតា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងវិស័យសិល្បៈ ហើយក៏ជាតារាសម្តែងម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដែលចូលចិត្តមើលការសម្តែងរបស់អ្នកនាង។
បន្ទាប់ពីចាប់ដៃជាមួយស្វាមី ចូលរោងជ័យ ហើយ ទទួលបានកូនម្នាក់ដ៏គួរឲ្យស្រលាញ់ និងរស់នៅយ៉ាងមានភាពកក់ក្តៅមក ស្រាប់តែពេលនេះ តារាស្រីរូបនេះ បានបង្ហាញពីសកម្មភាពមួយដែលកាន់តែធ្វើឲ្យមហាជន រំភើបទៀតហើយ ពេលបានឃើញអ្នកនាងទិញ រថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតំលៃរាប់ម៉ឺនដុល្លារ ជូនលោកមានគុណ។
នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានរៀបរាប់ថា “នាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថាមានឡាននឹងស្រួលដឹកបូនីតតូដើរលេង “។ គ្រាន់តែបានឃើញសកម្មភាព គេដឹករថយន្តមកដល់ផ្ទះភ្លាម ធ្វើឲ្យលោកមានគុណ ទាំងពីរ ពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសាទរចំពោះភាពរីករាយមួយនេះ ពិសេស មើលទៅគ្រួសាររបស់គាត់ពិតជាភាពកក់ក្តៅខ្លាំងណាស់៕