អីយ៉ា កាន់តែកៀកថ្ងៃសម្រាលកូន ស្រាប់តែអ្នកម៉ាក់ហាយសូរ បេនីយ៉ាំង ជះលុយទិញរថយន្តថ្មីមួយគ្រឿង ត្រៀមស្វាគមន៍កូនប្រុសដំបូង

ពិតណាស់ ក្រោយពីពពោះជាច្រើនខែ បេនីយ៉ាំង ជិតបានឃើញមុខកូនប្រុសហើយ ដែលគិតមកដល់ពេលនេះកាន់តែកៀកថ្ងៃសម្រាល ពោលគឺអ្នកនាងត្រៀមសម្រាលនៅខែក្រោយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្របពេលនេះដែរ អ្នកម៉ាកហាយសូររូបនេះក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង បង្ហាញការសាទរខ្លាំង ដែលបានឃើញអ្នកនាងបង្ហាញរូបភាពរថយន្តស៊េរីទំនើបពណ៌ខ្មៅយ៉ាងថ្មីសន្លាង ដែលទើបចាយលុយរាប់ម៉ឺនដុល្លារទិញជាកាដូសម្រាប់ត្រៀមស្វាគមន៍កូនប្រុសរបស់នាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង បេនីយ៉ាំង បានបង្ហោះរូបភាពរថយន្តភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «របស់ចុងក្រោយដែលត្រៀមសម្រាល លើសលប់ហើយណាកូនខ្លារបស់ម៉ាក់ For my son Corsin see u next month»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ ក៏បានឃើញមហាជនអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈជាច្រើនបានចូលអបអរសាទរចំពោះការស្វាគមន៍សមាជិកថ្មីជារថយន្តនេះដែរ ព្រមទាំងជូនពរឱ្យអ្នកនាងសម្រាលកូនឆាប់ៗខាងមុខនេះ ឱ្យសុខភាពល្អមានសុវត្ថិភាពទាំងម្ដាយ និង កូនផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment