អីយ៉ា ក្រោយជិតចូលរោងការ ស្រាប់តែ Pancake នឹងមិត្តភក្តិស្និទ្ធស្នាលជុំគ្នាជាក្រុម រៀបចំពិធីជប់លៀងលាភាពនៅលីវ

នៅទីបំផុត តារាសម្ដែងស្រី Pancake Khemanit នឹងគូស្នេហ៍ជាអធិការរូបសង្ហា ដែលបានស្រឡាញ់គ្នាមក ១០ឆ្នាំនោះ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ​ហើយ​នៅ​ខែ​​មិថុនា​​ខាង​មុខ​នេះ។ ​ក្រោយពីអ្នក​ទាំងពីរបាន​សិក្សាបញ្ចប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាមួយគ្នា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញ​សង្គម​របស់ ​Pancake បាន​បង្ហោះរូបភាព​គួរឱ្យចាប់អារម្មណ៍​មួយជា​កូនខ្លា​ឃ្មុំមួយគូស្លៀក​​ឈុត​រៀប​ការ ​​ដោយបញ្ជាក់​ដូចគ្នាថា Pancake ​នឹងគូស្នេហ៍របស់នាង​កំពុងមានដំណឹងល្អ​ដល់អ្នកគាំទ្រ​របស់ពួកគេ។​ រំលងមួយថ្ងៃ ​ស្រាប់តែ​បាន​ឃើញ​មានវីដេអូរបស់​អ្នកទាំង​ពីរ បានចេញ​មកបកស្រាយ​លម្អិតដោយ​​បញ្ជាក់ថា អ្នក​ទាំង​ពីរនឹង​រៀប​ការជាមួយ​​គ្នានៅថ្ងៃទី ​១០ ​​ខែមិថុនា ​ឆ្នាំ២០២២ ​​ចំពោះការរៀបចំ​មង្គលការរបៀប​​ណានោះ​គឺមិន​ទាន់​កំ​ណត់​បាន​នៅឡើយទេ ​រង់ចាំមើល​តាមស្ថាន​ភាពជាមុនសិន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម Pancake ដែលនឹងជិតក្លាយ​ជាកូន​ក្រមុំ បាន​បង្ហោះរូបភាព​យ៉ាងកក់ក្តៅ​រីករាយបំផុត ​ត្រូវបាន​​មិត្តភក្តិ​រៀប​ចំកម្មពិធី​ជប់លៀងលាភាព​នៅលីវយ៉ាង​ភ្ញាក់ផ្អើល​មុនរៀបការ។ ​ក្នុងនោះ តារាស្រីរូបនេះ​ក៏បានបញ្ចេញ​មតិដែរថា៖ ​«អរគុណណា៎មិត្ត ​ស្រឡាញ់អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់» នៅលើ ​Instagram ​ផ្ទាល់របស់នាង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment