មើល​ទៅ សាមញ្ញ តែកក់ក្តៅណាស់ ! កម្រឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ អានចប់ ធ្វើឲ្យ ម្នាក់ៗ ទំលាយពាក្យទំាងនេះ ចេញមកថា…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។

ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយឃើញ ផលិតកម្ម Galaxy Navatra បានប្រកាសដំណឹងល្អមួយ ថា ៖

“សូមអបអរសាទរ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ក្នុងនាមពួកយើងជា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ផលិតកម្ម Galaxy Navatra ទាំងអស់ សូមគោរពជូនពរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យកាន់តែជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ”។

មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញា​ក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយភរិយា ថែមទំាងបង្កប់សារដ៏ផ្អែមល្ហែម និងមានន័យមួយថា ៖ “សល់ពេលវេលា ខ្លះសម្រាប់ជីវិតជាមួយគ្រួសារតូចមួយ”។

មួយឃ្លានេះ អានចប់ ពិតជាពោរពេញដោយភាពផ្អែមល្ហែម កក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ សូម្បីតែ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏លាន់មាត់ដែរថា ៖

មើល​ទៅអ្នកឧកញ៉ាសាមញ្ញ​ គួរ​ឲ្យសរសើរ ជីវិតពិតជាមានន័យមែន, យើងធ្លាប់ក្រ ធ្លាប់លំបាក ទោះមានយ៉ាងណា ក៏នៅតែនឹកភាពកំសត់, ល្អណាស់បង គ្មានអ្វីធំជាងគ្រួសារ មានសុភមង្គលទេបង, ពិតជាគំរូដ៏ល្អមែន, ពិតជាមានន័យណាស់​ បង, ស្វាមីល្អ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលជីវិតដ៏សាមញ្ញ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ខាងក្រោមនេះ ៖

Related posts

Leave a Comment