បើនិយាយដល់គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងទទួលបានការកោតសរសើរ និងចិត្តច្រណែនជាខ្លាំងពីបណ្ដាទស្សនិកជនអ្នកគាំទ្រ ព្រោះថាជារឿយៗគ្រួសារតារាស្រីរូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែម កក់ក្ដៅ ស្ដែងពីក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង។
ជាក់ស្ដែង ថ្មីៗនេះ ជីវិតគ្រួសារដ៏កក់ក្ដៅរបស់ កំពូលតារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ អ្នកនាង និងស្វាមី យ៉ាងផ្អែមល្ហែម និងហាក់មានក្ដីសុខខ្លាំង ខណៈកំពុងធ្វើការងារជាមួយគ្នា ញ៉ាំបាយបណ្ដើរធ្វើការបណ្ដើរ រួមសុខទុក្ខជាមួយគ្នា ដែលជាសកម្មភាពដ៏គួរឱ្យសរសើរក្នុងជីវិតប្ដីប្រពន្ធរបស់ទាំងពីរ។
វីដេអូខ្លីនេះ កំពុងផ្ទុះការចែករំលែកពីអ្នកគាំទ្រពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងក្ដីសុខរបស់ជីវិតគ្រួសារ កំពូលតារាចម្រៀងរូបនេះ និង ស្វាមីផងដែរ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។