អស់ទាស់! អ្នកម៉ាក់កូន ១ ពេជ្រ សូលីកា បង្ហាញរូបភាពប៉ុន្មានសន្លឹកនេះ សម្រស់ញាក់ម្លឹងៗ ក្រមុំសុំចាញ់

ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រី ពេជ្រ​ សូលីកា បច្ចុប្បន្នកំពុងតែ មានសន្ទុះនៃការគាំទ្រកក្រើកខ្លាំង លើបណ្តាញសង្គម ជាតារាស្រីមានជីវិតដែលមនុស្សគ្រប់គ្នា ហៅថាPerfect មានគ្រួសារតូចដ៏រីករាយ ជំនួយគ្រួសារកំពុងមានល្បីលើទីផ្សារ និងជាតារាល្បីឈ្មោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មិនត្រឹមតែមាន ទេពកោសល្យច្រៀងយ៉ាងពិរោះនោះទេ តែតារាចម្រៀងរូបនេះ ក៏ត្រូវបណ្តាអ្នកគាំទ្រខ្លួន ផ្ទុះការចាប់អារម្មណ៍ពី រូបសម្រស់ស្អាតពីធម្មជាតិស្អាតមួយដងខ្លួន មិនធ្លាប់បានឆ្លងកាត់វះកាត់ មុខកាំបិតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសថ្មីៗនេះ អ្នកម៉ាក់កូនមួយរូបនេះក៏បានចេញមកបង្អួតសម្រស់ដ៏ចែងចាំងរបស់នាងសាជាថ្មី ជាមួយនឹងឈុតឈុតអាវក្រៅសំពត់ខ្លី បូករួមនឹងស្ទាយ៍អាវពាក់កណ្ដាលខ្លួន បញ្ចេញសាច់សខ្ចី រូបរាងដ៏ស្លីម មើលទៅពិតជាស្រស់ស្អាតទាក់ទាញ បើមិនប្រាប់ថាមានប្តីមានកូនក៏គ្មានអ្នកណាដឹងថា ពេជ្រ សូលីកា មានគ្រួសាររួចនោះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment