ភរិយា ឆាយ វីរៈយុទ្ធ ទម្លាយរឿងខ្ទេចគ្មានសល់ពីចំណងស្នេហ៍ ប៉ុន្មានឆ្នាំមកនេះថា…(មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀងប្រុសសម្លេងពីរោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ចូលមកក្នុងជីវិត ដោយពេលនេះ កូនស្រីលោកមានអាយុក៏កាន់តែធំទៅហើយ។ ជាពិសេស ក្រោយលូតលាស់ធំជាងមុន ក្មេងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ក្រោយមានកូនស្រី តារាប្រុសរូបនេះ តែងតែថតរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បើទោះបីរវល់ជាមួយនឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅឆ្លៀតពេលនៅក្បែរ ភរិយា និងកូនស្រីបណ្ដូលចិត្ត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលទៅកាន់គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះក៏ត្រូវភរិយាទម្លាយនូវរឿងរ៉ាវចំណងស្នេហ៍ ថែមទាំងសរសើរស្វាមីពេញមាត់ៗ ថាលោកជាបុរស ដ៏ល្អដែលតែងតែមើលថែផ្តល់តម្លៃឲ្យភរិយា តាំងពីពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ន មិនដែលធ្វើឲ្យគ្រួសារមានការខកចិត្តម្ដងណាឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment