ក្រោយការទទួលបាន តំណក់ ប្រេងជា លើកដំបូង នោះមក កម្ពុជា នឹងចាប់ផ្ដើម ដំណើរការលើផលិតកម្មរ៉ែ ម៉ាស ជាលើកដំបូង នៅក្នុង ឆ្នាំ២០២១ ដោយទទួល បាន មាសប្រហែល ១០ម៉ឺនអោន ឬប្រែល ៣តោន ក្នុង១ឆ្នាំ ហើយវា នឹងជួយ ដល់សេដ្ឋកិច្ច ជាតិឲ្យកាន់តែរីក ចម្រើន ឡើង ថែមទៀត។
មន្ត្រីជាន់ខ្ពស ក្រសួងរ៉ែ បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគ លើការរុករក រ៉ែមាស នៅកម្ពុជា នឹងចាប់ផ្តើម ដំណើរការផលិត កម្មរ៉ែមាស ជាលើក ដំបូង នៅឆ្នាំ២០២១នេះ។ បើតាមក្រុមហ៊ុនបាន បញ្ជាក់ថា អាចនឹង ទទួលបានមាស ក្នុងបរិមាណ ១០ម៉ឺនអោន (ប្រហែល៣តោន) ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនវិនិយោគ លើការរុករក រ៉ែមាសនេះ ជាក្រុមហ៊ុនទទួលបានសិទ្ធិពី រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុន មួយ របស់អូស្ត្រាលី ទទួលបានអាជ្ញា ប័ណ្ណ រុករករ៉ែមាស ពីក្រសួងរ៉ែ និង ថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើម ផលិតមាស ជាលើកដំបូង នៅត្រីមាស ទី២ នៅក្នុងឆ្នាំ២០២១។ រីឯទីតាំង ដែលក្រុមហ៊ុននេះ កំពុង តែដំណើរ ការអភិវឌ្ឍរ៉ែមាស នោះ ស្ថិតក្នុងតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។
លោក យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ បានថ្លែងថា ការប្រកាស របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការ ចាប់ផ្ដើម ផលិតកម្មរ៉ែមាស ជាលើកដំបូង របស់ខ្លួន នៅត្រីមាស ទី២ ក្នុងឆ្នាំនេះ គឺពិតជា រឿងត្រឹមត្រូវ។ រីឯការធ្វើផលិត កម្មរ៉ែមាសនេះ នឹងជួយផ្ដល់ផល ប្រយោជន៍ដល់ សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលមួយ ផ្នែក បន្ថែមទៀត សម្រាប់ អភិវឌ្ឍប្រទេស»។
លោក យស មុនីរ៉ាត់ បានបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនខ្នាតអន្ដរជាតិទី១ ដែលចាប់ផ្ដើម ផលិតមាស ជាលើក ដំបូង នៅក្នុងប្រទេសកម្ពុជា ។
បើតាមផែនការនោះ ក្រុមហ៊ុនអាចផលិតមាសបាន ប្រហែល ១០០ពាន់អោន ក្នុងមួយឆ្នាំ។ បច្ចុប្បន្នកម្ពុជា បានផ្ដល់អាជ្ញាធរប័ណ្ណ ដល់ក្រុមហ៊ុននានា ចំនួន៤០ ហើយ ក្រុមហ៊ុនទាំងនោះកំពុង តែដំណើការអាជីវកម្មរុករក រ៉ែមាស ស្រតាម បច្បាប់។ រីឯក្រុមហ៊ុនដែលទទួល បានអាជ្ញាប័ណ្ណ ចេញដោយ ក្រសួងរ៉ែ និងថាមពល រួមមាន ក្រុមហ៊ុនខ្មែរ, ចិន, អូស្ដ្រាលី, កាណាដា…ជាដើម៕