អុញនោះ! ទ្រាំលែងបានទៀត សូដា នីតា បញ្ចេញកន្ទុយឈ្មោះអ្នកជំពាក់លុយមិនព្រមសង ផ្អើលអស់អ្នកសិល្បៈ

ពិតណាស់ មួយរយៈមុនកន្លងទៅជុំវិញរឿងរ៉ាវលុយកាក់របស់តារាស្រី សូដា នីតា បានផ្ទុះផ្អើលពេញបណ្ដាញសង្គមម្ដងរួចហើយ ដែលអ្នកនាងបានធ្វើការទម្លាយមុខកូនបំណុលដែលជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសង ព្រមទាំងបានធ្វើការព្រមានកូនបំណុលជាច្រើនទៀតដែលអ្នកនាងត្រៀមនឹងបញ្ចេញមុខនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ លើបណ្ដាញសង្គមរបស់តារាស្រីរូបនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកលេងបណ្ដាញសង្គម ក្រោយពីបានឃើញអ្នកនាងបង្ហោះសារធ្វើការរំឭកដល់កូនបំណុលជាច្រើននាក់ ដោយបានបញ្ចេញកន្ទុយឈ្មោះខ្លះៗ ដើម្បីជាការប្រមានចំពោះកូនបំណុលទាំង ៧ រូប មិនទាន់ឃើញសងលុយអ្នកនាង ដោយគ្រាន់តែនិយាយបានតែមាត់។ លើសពីនេះ អ្នកនាងក៏ត្រៀមនឹងបង្ហោះរូបភាពកូនបំណុលទាំងនោះផងដែរ ព្រមទាំងអ្នកនាងបញ្ជាក់ឱ្យដឹងថាមាននៅច្រើនបន្តបន្ទាប់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង សូដា នីតា បានបង្ហោះរៀបរាប់ថា ៖ «សាររំឭក ដល់មនុស្សដែលខ្ញុំត្រៀមបង្ហោះរូប ដែលមិនសង ចរចាតែមាត់ និង រត់ សុំដាក់តែឈ្មោះចុងសិន (នៅច្រើនគ្នាទៀត សុំបន្តបន្ទាប់) ទី១ … ដា ទី២ … ឧត្តម
ទី៣ … នីសា ទី៤ … រ៉ា ទី៥ … ម៉ី ទី៦ … មន្ថា ទី៧ … ទ្រា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការបង្ហោះរបស់តារាស្រី សូដា នីតា ភ្លាម ឃើញថាមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន បានចូលបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះផងដែរ៕

Related posts

Leave a Comment