តាំងពីតូចរហូតដល់អាយុជាង ៤០ ឆ្នាំប្លាយ ដួង សុខគា មិនដែលភ្លេចនឹកគុណឪពុក តែងតែធ្វើរឿងមួយមុនពេលចេញសម្តែង

ពិធីករសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច លោក ដួង សុខគា គឺជារៀមច្បងក្នុងសិល្បៈដ៏គួរឱ្យគោរពមួយរូប ដោយលោកមិនត្រឹមតែមានទេពកោសល្យផ្នែកពិធីករមួយមុខទេ ប៉ុន្ដែលោកក៏មានសមត្ថភាពអាចច្រៀងអាប៉ីបានយ៉ាងពីរោះ ច្រៀងភ្លេងខ្មែរ និង និយាយកំប្លុកកំប្លែងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រឡូកសិល្បៈច្រើនឆ្នាំ ដួង សុខគា បានសាងភាពល្បីល្បាញធ្វើឱ្យទស្សនិកជនអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្តចំពោះទេពកោសល្យចម្រុះរបស់លោក។ ក្នុងឱកាសខួបកំណើតចូលដល់វ័យខ្ទង់ ៤០ ឆ្នាំប្លាយ សិល្បករពោរពេញដោយសមត្ថភាពរូបនេះ បានរៀបរាប់នូវគុណនូបការៈរបស់លោកអ្នកមានគុណទាំងពីរដែលមិនអាចកាត់ថ្លៃបាន បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីចែករំលែកដល់បណ្ដាអ្នកលេងបណ្ដាញសង្គមបានជ្រាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោក ដួង សុខគា ក៏ស្រាប់តែទម្លាយរឿងមួយទាក់ទងនឹងលោកឪពុករបស់លោក ថ្វីដ្បិតថាពេលនេះគាត់បានលាចាកលោកនេះទៅហើយក្ដីនៅសល់តែម្ដាយម្នាក់ជាព្រះរស់ តែ ដួង សុខគា នៅតែគោរពដឹងគុណលោកជានិច្ច ជាពិសេសរាល់ពេលចេញទៅច្រៀង ឬសម្ដែងម្ដងៗ តារាប្រុសរូបនេះតែងសំពះបង្ហាញពីការដឹងគុណលោកមិនដែលខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដួង សុខគា បានរៀបរាប់ថា ៖ «ជាងសែសិបឆ្នាំមកហើយ កូនមានថ្ងៃនេះក៏ព្រោះតែលោកជា បុព្វទេវា បុព្វាចារ្យនៃកូន ជ្រោមជ្រែង ផ្តល់ឱ្យ! (លោកឪពុកសល់តែរូបថតទេ តែកូននឹកលោកឪពុកគ្រប់ពេល ជាពិសេសមុនទៅច្រៀង ឬ សម្តែងផ្សេងៗ កូនតែងសំពះគុណមិនដែលភ្លេច)»៕

Related posts

Leave a Comment