មនុស្សស្រីចំចេញរកលុយប៉ុណ្ណឹងហើយ គេថាលោភលន់ មានអីស្រាប់តែ ជំទាវ ស៊ន សៀវម៉ី ទ្រាំមិនបាន ស្រាប់តែបង្ហោះសារលើកឡើងជាសំណួរបែបនេះថា….

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយរួចមកហើយ ពីប្រវត្តិស្នេហារបស់លោកជំទាវ ស៊ន សៀវម៉ី ជាមួយនឹងលោក កែវ ដេវីត ដើមឡើងពីចិត្តនឹងចិត្តបន្ទាប់មកទើបពួកគេប្រាប់ម៉ាក់ប៉ាទាំងសងខាងឲ្យដឹងឮកនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយស្វែងយល់ចិត្តគ្នារួចមក ម្ចាស់មេដាយមាសកីឡាអាស៊ីលោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយក៏មានការចូលរួមពីចាស់ទុំទាំងសងខាង និងមិត្តភក្តិជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីភ្ជាប់ពាក្យរួចមក លុះមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ខណៈស្ថានភាពកូវីដ-១៩ កំពុងផ្ទុះឡើងលោកជំទាវ ស៊ន សៀវម៉ី បានសម្រេចចិត្តសែនព្រេនបន្តិចបន្ទួចជាមួយនឹងគូដណ្តឹង ដោយមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសែនព្រឹនរួចបានប៉ុន្មានខែមក លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃកូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះថា កែវ ពេជ្រសិរីមរកត ហៅថា Devid Jessi កើតនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៩ យប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមានកូនម្នាក់រួចហើយ ខិតខំចេញរកលុយដើម្បីកូននោះ ត្រូវបានគេគិតថាខ្លួនលោភលន់មិនចេះស្កប់ស្គល់ ទើបម្ចាស់មេដាយមាសស៊ីហ្គេមទ្រាំមិនបានក៏បង្ហោះសារឆ្លើយតបនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ នេះ លោកជំទាវ ស៊ន សៀវម៉ី បានលើកឡើងថា៖

“មនុស្សស្រីបើនៅតែផ្ទះគេក៏មើលងាយតែបើចេញរកហើយពេលដែលរកបានខ្លាំងហើយនៅតែខំរកទៀតគេថាយើងលោមលន់មិនចេះគ្រប់គ្រាន់ មិនបានជួយនិយាយល្អហើយបែរជាដុតភ្លើងថែម

ខ្ញុំធ្លាប់ក្រធ្លាប់គេមើលងាយបានខ្ញុំខំរកទុកអោយកូនខ្ញុំកុំអោយកូនខ្ញុំបាកហើយគេមើលងាយដូចខ្ញុំ មិចបានទៅជាចេញពាក្យថាខ្ញុំលោមលន់មិនចេះស្កប់ស្កល់វិញ?” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment