ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងស្រីកញ្ញា សុខ ពិសី ក៏ទើបតែបានបង្ហាញសម្រស់ដ៏ស្រស់សោភារបស់ខ្លួនសាជាថ្មីនៅលើគណនីបណ្ដាញសង្គម ដោយក្នុងនោះ សម្រាប់ការបង្ហាញខ្លួនរបស់នាងលើកនេះ កំពុងទាក់ទាញពីមហាជនជាខ្លាំង។
ជាក់ស្តែង តាមរយៈការបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានទាញយកក្រសែភ្នែក ពីអ្នកគាំទ្រ ជាពិសេសនោះហ្វេនៗបុរសតែម្តង ជាមួយនឹងម្តងស្នេហ៍ ដ៏លេចធ្លោ តាំងពីក្បាលដល់ចុងជើង របស់តារាចម្រៀងស្រីរូបនេះ។
ទៀតសោត ជាមួយនឹងការរៀបចំខ្លួន ស្លៀករ៉ូបខ្លីពណ៌ផ្កាឈូក ឈរថតមុខកញ្ចក់ បានឃើញយ៉ាងច្បាស់ ក្នុងការលេងស្ទាយ៍សក់ក៏ដូចជាតែងមុខ យ៉ាងស្រស់ស្អាត និងជួយលើកសម្រស់ឲ្យកាន់តែក្មេងឡើង មួយកម្រិតទៀត បានទទួលការកោតសរសើរ ពីមួយឆ្នាំ ទៅមួយឆ្នាំ រូបនាង នៅតែមានភាពទាក់ទាញខ្លាំង ជាពិសេសនោះ គឺសម្រស់តែម្តង នៅតែក្មេងដដែល៕
សូមទស្សនារូបភាពខាងក្រោម៖