ផ្ទុះការចាប់អារម្មណ៍! ក្រោយឃើញ បុរសម្នាក់នេះ អាចច្រៀងបានដល់ទៅ ៣ សំឡេង បានយ៉ាងពីរោះ ស្ដាប់ទៅពិតជាដូចម្ចាស់ដើមពិតៗណាស់….(មានវីដេអូ)

កាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ហើយ ដោយសប្តាហ៍នេះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម និង ទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ មានបេក្ខជនម្នាក់ឈ្មោះ ផាន គីមសុង មកពីខេត្តកំពង់ធំ បកស្រាយបទ «កាត់ចិត្ត» បានធ្វើឱ្យមហាជនអ្នកគាំទ្រ ពិសេសគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបគេបាន និង កំពុងបង្ហាញសមត្ថភាព។ ខណៈបង្ហាញសមត្ថភាពនោះ បេក្ខជន ផាន គីមសុង មិនត្រឹមតែបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំចិត្តប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏បង្ហាញសមត្ថភាពធ្វើត្រាប់ច្រៀងតាមសំនៀងតារាចម្រៀងអាជីពបានដល់ទៅ ៣ រូបផ្សេងគ្នា ដល់គណៈកម្មការស្តាប់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំនៀងដែលបេក្ខជនមកពីខេត្តកំពង់ធំខាងលើនេះបានច្រៀងត្រាប់តាមនោះមាន សំឡេងរបស់កំពូលតារាចម្រៀង និង ជាឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងជើងចាស់ ណយ វ៉ានណេត និង តារាចម្រៀង ប៊ុន សិក្ដ ដែលការបកស្រាយតាមសំឡេងរបស់តារាចម្រៀងទាំងនោះ បេក្ខជន ផាន គីមសុង ធ្វើបានយ៉ាងល្អ និង ដូចស្ទើរ ១០០ ភាគរយ រហូតគណៈកម្មការលើកសរសើរ និង ទះដៃឱ្យគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហាញសមត្ថភាពចប់ បេក្ខជន ផាន គីមសុង ក៏ទទួលបានចម្លើយ Yes ដល់ទៅ ៤ ពីគណៈកម្មការព្រមគ្នា ដែលធ្វើឱ្យរូបគេរំភើបសប្បាយរីករាយយ៉ាង។ បើងាកទៅមើលមហាជនវិញ គេក៏បានកត់សម្គាល់ឃើញមានគាំទ្រ និង សម្តែងក្តីភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបេក្ខជនរូបនេះ មានសមត្ថភាព និង ធ្វើបានយ៉ាងល្អបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment