អីយ៉ា! ពាក់កណ្តាលខែឧសភា សោភា ទេពី មុខរីកដូចគ្រាប់ជី ក្រោយត្រូវឪពុកម្តាយទិញឡានទំនើបផ្គាប់ចិត្ត

កាលពីដើមខែឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀងសាច់សខ្ចី សោភា ទេពី បានឆ្លងខួបកំណើតចូលវ័យ ១៩ ឆ្នាំ ដែលជាវ័យមួយកំពុងពេញស្អាតសម្រាប់នារីៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃខួបកំណើតបានកន្លងផុតជិតកន្លះខែទៅហើយ ស្រាប់តែថ្មីៗនេះ សោភា ទេពី បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងបង្ហាញកាដូធំ គឺជារថយន្តទំនើបស៊េរីឆ្នាំ ២០២២ តម្លៃជិត ១០ ម៉ឺនដុល្លារមួយគ្រឿងដ៏ថ្មីសន្លាង ដែលជាកាដូធំពីឪពុកម្ដាយជាទីស្រឡាញ់ទិញផ្គាប់ចិត្តកូនស្រីក្នុងវ័យ ១៩ ឆ្នាំនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែអ្នកកាំទ្រទេដែលរំភើប សូម្បីតែ សោភា ទេពី ផ្ទាល់ក៏ស្រឡាំងកាំងមិននឹកស្មានថាខ្លួនបានទទួលកាដូយ៉ាងធំនេះពីអ្នកមានគុណទាំង ២ ទាល់តែសោះ។ ដោយក្ដីរំភើប សោភា ទេពី បានបង្ហោះសារទាំងក្ដុកក្ដួលថា ៖ «រំភើប សប្បាយរីករាយខ្លាំងណាស់ បានម៉ាក់ប៉ាទិញរថយន្ត FORD RAPTERស៊េរីថ្មីឆ្នាំផលិត 2022 ជាកាដូឱ្យនាងខ្ញុំក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 19ឆ្នាំ និងអបអរការងារថ្មីរបស់នាងខ្ញុំក្នុងពេលឆាប់ៗនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានទទួលកាដូរថយន្តថ្មី សោភា ទេពី ញញឹមញញែមបិទមាត់សឹងមិនជិត ហើយបើងាកទៅអ្នកគាំទ្រនៅលើហ្វេសប៊ុកវិញ ក៏នាំគ្នាចូលរួមអបអរសាទរនាងជាច្រើនព្រោងព្រាតផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment