អានចប់ រំភើបចិត្តជំនួស! ខាន់ ជេមស៍ បង្ហោះសារបែបនេះទៅកាន់ ភរិយាខ្លួន ក្រោយរៀបការបាន ២២ ឆ្នាំ

ហ្វេសប៊ុក៖ ពិតណាស់ ក្រៅពីអាជីពជាតារាចម្រៀងដ៏ល្បី និងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនហើយនោះ លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើសកម្មភាពជីវិតឯកជន នៅក្នុងក្រុមគ្រួសារ ក្រោយពីបានឃើញរូបលោក តែងតែបញ្ចេញពីភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះសារយ៉ាងវែងមួយ ព្រមទាំងមានរូបភាពខ្លួន និងភរិយាបណ្តូលចិត្តក៏ដូចជាកូនៗ ដើម្បីអបអរខួបរៀបការរបស់អ្នកទាំងពីរ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ២២ ឆ្នាំ ទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះ តារាចម្រៀងប្រុសបាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ចំណងស្នេហ៍អមតៈ ថ្ងៃទី 16/05/2022 គម្រប់ខួបចំណងស្នេហ៍២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់ អរគុណអូនគ្រប់យ៉ាង ដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា «ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រលាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រលាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច ។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបង្ហោះសាររបស់លោក ខាន់ ជេមស៍ ដែលបានបង្ហាញពីជីវិតគ្រួសារយ៉ាងកក់ក្តៅ និងមានភាពស្មោះត្រង់ទៅវិញទៅមកហើយ មានបណ្តាអ្នកគាំទ្រជាច្រើន ក៏បានមកចូលរួមអបអរ ព្រមទាំងសរសើរពីទំនាក់ទំនងដ៏ល្អនៅក្នុងក្រុមគ្រួសាររបស់លោកផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment