មើលហើយទប់ទឹកភ្នែកមិនជាប់ទេ ពេលឃើញទិដ្ឋភាព គឿន នភាល័យ មើលមុខលោកប៉ាយំ សំពះលាជូនដំណើរជាលើកចុងក្រោយ

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញផងដែរថា នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនទទួលបានដំណឹងដ៏រន្ធត់ចិត្ត និង គួរឱ្យសោកស្ដាយបំផុតកើតឡើងចំពោះអតីតបេក្ខភាព X Factor និង ជាតារាចម្រៀងប្រុស គឿន នភាល័យ បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត ដោយលោកប៉ារបស់លោកបានទទួលមរណភាពហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមរបស់តារាចម្រៀងប្រុសរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខ ភ្ជាប់ជាមួយនឹង Caption ដ៏រំជួលចិត្តថា ៖ «You can rest well now dad សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និង បានចូលរួមរំលែកទុក្ខដល់តារាចម្រៀង គឿន នភាល័យ និងក្រុមគ្រួសារគ្រប់ៗគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឿន នភាល័យ កាន់តែធ្វើឲ្យមហាជនមានការរំជួលចិត្តជំនួស ពេលឃើញទិដ្ឋភាពក្នុងកម្មវិធីបុណ្យស.ព ដែលតារាចម្រៀងរូបនេះ ពិតជាមានភាពស្រណោះស្រណោកខ្លាំង ខណៈមើលមុខលោកប៉ាយំសំពះលាត្រៀមនឹងជូនដំណើរជាលើកចុងក្រោយគ្មានថ្ងៃវិលត្រឡប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment